កោះកុង ៖ ​មន្រ្តីជំនាញខេត្តកោះកុង ពិន័យថវិកា៣លាន៩សែនរៀលចំពោះអ្នកសម្លាប់សត្វឈ្លូសនៅឆ្នេរកុកហាវ

2023/11/04 01:47:49 am        922

កោះកុង៖ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង បានសម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀលចំពោះយុវជនដែលបានយកដំបងវ៉ៃសម្លាប់សត្វឈ្លូសកំពុងហែលទឹកនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង បានឱ្យដឹងល្ងាចម៉ោង៥នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថា ការពិន័យត្រឹមតែជាទឹកប្រាក់ចូលរដ្ឋយ៉ាងដូច្នេះ ក៏ព្រោះតែសត្វឈ្លូស១ក្បាលទម្ងង់១៣គីឡូក្រាមនោះ មិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។ ដូច្នេះពុំទាន់ការដាក់ទោសទណ្ឌក្នុងពន្ធនាគារទេ។

យោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ជំពូកទី១៥ ទោសប្បញ្ញត្តិ មាត្រា៩៦ ចំណុច២០ បរបាញ់ក្នុងទីសាធារណៈ ជនណាប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកឋាខណ្ឌទី១នៃមាត្រានេះ មិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពី២ទៅ៤ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើអាចប្រគល់ឱ្យសាមីជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនឹងមាត្រា៩៦នៃច្បាប់។

ចំណែកលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ថ្លែងថា យោងតាមការសម្រេចពិន័យរបស់មន្រ្តីជំនាញខាងលើ រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោកជំទាវ មិថុនា ភូថង ក៏ឯកភាពលើចំណាត់ការនេះផងដែរ គ្រាបុរសជាជនសង្ស័យបានទទួលស្គាល់កំហុសកន្លងទៅ និងចេញមុខមកសារភាពចំពោះមុខសមត្ថកិច្ច ក្រោយមានការផ្ទុះមតិរិះគន់ បណ្តាញអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយ និងឈានដល់ការប្រកាសស្វែងមុខជនសង្ស័យពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងមហាជនមកផ្តន្ទាទោស។

លោកអភិបាលរងខេត្តកោះកុង ជឿជាក់ថា បុរសឈ្មោះ តាន់ អ៊ុខុន អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខ នៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់ទេសចរណ៍តារាសាគរ នឹងកែខ្លួនមិនប្រព្រឹត្តខុសជាលើកទី២នោះទេ បើពុំនោះទេទទួលរងទោសទណ្ឌតាមច្បាប់ជាមិនខាន។

តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ចំពោះជនសង្ស័យ២នាក់ដែលលើកសែងឈ្លូសមិនមែនជាបក្សពួកគេទេ មិនស្គាល់អត្តសញ្ញាណឡើយ។

ហេតុការណ៍វាយសម្លាប់សត្វឈ្លូសនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លុះដល់ថ្ងៃទី២៩ ខែតុលា ហើយបានការបង្ហោះតាមបណ្តាញសង្គម បង្កឱ្យមានការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន៕អត្ថបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm