កំពង់ស្ពឺ ៖ លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» ជូនសមាជិក សមាជិការបស់ FASMEC ខេត្តកំពង់ស្ពឺ ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមបើក ដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តកំពង់ស្ពឺ និង បិទក្រោមអធិបតីភ លោក នួន សុភ័ណ្ឌ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជាសហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មូលនិធិអភិវឌ្ឍន៍ជំនាញ និងធនាគារ កសិកន និងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន១៥៥នាក់។
សូមបញ្ជាក់ថា សិក្ខាសាលានេះគឺមានគោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់ហសគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងបទបញ្ញាត្តិនានា៕








