
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និយាយថា ទាហានក្នុងអង្គភាពវិស្វកម្មផ្នែកប្រយុទ្ធរបស់ក្រុមវរជន Yahalom បាននិងកំពុងកម្ទេចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ដែលត្រូវបានរកឃើញ អំឡុងប្រតិបត្តិការថ្មើរជើង នៅតំបន់ហ្គាហ្សាស្ទ្រីប។
IDF បានឲ្យដឹងថា កងទ័ពរបស់ក្រុមវរជន Yahalom ដែលសមាជិកនៃកងវរសេនាតូចលេខ ៧១០៧ របស់កងកម្លាំង Combat Engineering Corps រួមជាមួយកងកម្លាំងថ្មើរជើងនៃកងពលតូច Nahal និង Negev ព្រមទាំងកងរថក្រោះ បានរកឃើញច្រកចូលផ្លូវរូងក្រោមដីជាច្រើនកន្លែង នៅភាគខាងជើងតំបន់ហ្គាហ្សា។
IDF ប្រាប់ថា៖ «ក្រុមកងទ័ពបានរកឃើញផ្លូវរូងក្រោមដី ហើយបានដាក់រំសេវផ្ទុះ ដើម្បីកម្ទេចផ្លូវរូងក្រោមដីទាំងនោះ»៕