
ក្រុមមន្រ្ដីបាននិយាយថា មិនមានការបញ្ជាក់ភ្លាមៗទេពីអ្នករងគ្រោះបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយយានដ្រូននៅព្រឹកថ្ងៃសុក្រនេះ ដែលបានធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័នធ្ងន់ធ្ងរនៅ ភាគខាងលិច និងភាគខាងត្បូងអ៊ុយក្រែន ហើបានបំផ្លាញលំនៅឋានឯកជន និងអគារពាណិជ្ជកម្មជាច្រើនក្នុងទីក្រុងខាគីវ ដែលជាក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន។
សេវាសង្រ្គោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានផ្សព្វផ្សាយវីដេអូពីក្រុមអគ្គីភ័យកំពុងពន្លត់ភ្លើងដែលកំពុងឆាបឆេះ ហើយអ្នកយកព័ត៌មានReuters មិនអាចបញ្ជាក់ទីតាំងរបស់វីដេអូនេះបានទេ ខណៈដែលទីក្រុង
ខាគីវ មិនសហការ ជាមួយអ្នកយកព័ត៌មានរ៉ូយទ័រ ដែលកំពុងរាយការណ៍ចេញពីកន្លែងកើតហេតុ។
អភិបាលតំបន់ខាគីវ លោកអូលេ ស៊ីនូវបូវ បានសរសេរនៅលើបណ្តាញតេឡេក្រាមថា ការវាយប្រហារបានដាក់គោលដៅលើហេដ្ឋារចនាសម្ព័នស៊ីវិល នៅពេលរំលងកណ្ដាលអធ្រាត្រក្នុងក្រុងភាគឥសានរបស់អ៊ុយក្រែន ហើយក៏បានវាយប្រហារមូលដ្ឋានមួយក្នុងតំបន់ផងដែរ។
កងទ័ពអាកាស បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនសាហេត (Shahed)២៤គ្រឿង ក្នុងចំណោមយានដ្រូន៤០គ្រឿង ដែលបាញ់ដោយរុស្ស៊ី ពោលគឺជាការវាយប្រហារទ្រង់ទ្រាយធំដោយយានដ្រូនតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះលើគោលដៅខាគីវ នៅភាគឥសាន ក្រុងអូដេសា និងឃើសិន ភាគខាងត្បូង និងតំបន់ល្វីវ (Lviv)ដែលស្ថិតនៅព្រំដែនអ៊ុយក្រែន ជាប់ជាមួយប្រទេសប៉ូឡូញភាគខាងលិច។
កងទ័ពអាកាសនិយាយថា មីស៊ីលX-59 មួយដើម ក៏ត្រូវបានបាញ់ទម្លាក់ផងដែរ។
ក្រុមមន្រ្ដីនិយាយថា អ៊ុយក្រែន កំពុងត្រៀមទប់ទល់សម្រាប់រដូវរងាលើកទី២នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើប្រព័ន្ធថាមពលដែលពួកគេ បានព្រមានថានឹងកាន់តែធ្ងន់ធ្ងរជាងរដូវរងាឆ្នាំកន្លងទៅខណៈដែលខ្លួនមានសមត្ថភាពមិនលើសពីពីមុន ហើយនិងវិធីតិចតួចនៅក្នុងការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ដែលចាំបាច់។