
ក្រុមវេជ្ជបណ្ឌិតហូឡង់សង្ឃឹមថា នឹងបានឃើញផ្កា១០០លានទងរីកនៅពីមុខសាលារៀនអ៊ុយក្រែន ហើយអ៊ុយក្រែនដោយសារគម្រោងមួយដែលបាននាំយកនោបផ្កាទូលីប១លានទងមកក្នុងឆ្នាំនេះតែមួយ។
សិស្សសាលាមួយក្នុងក្រុងអ៊ើពីន (Irpin) ជាក្រុងតូចមួយនៅជិតរដ្ឋធានីគីវ ដែលរងខូចខាតយ៉ាងធ្ងន់ធ្ងរពីការប្រយុទ្ធគ្នាកាលពីឆ្នាំទៅនោះ កំពុងយកប៉ែលសួនច្បាររបស់ពួកគេ ដើម្បីធ្វើការដាំដុះនោបផ្កាចំនួន២ពាន់ទងលើកដំបូងនៅពីមុខសាលារបស់ពួកគេកាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
កងទ័ពរុស្ស៊ីបានកាន់កាប់ក្រុងអ៊ើពីនមួយផ្នែកកាលពីខែមិនាឆ្នាំ២០២២ និងបានទម្លាក់គ្រាប់បែកទៅលើផ្នែកម្ខាងទៀតនៃក្រុងនេះរយពេលជាច្រើនសប្ដាហ៍ ដើម្បីព្យាយាមក្រសោបយកក្រុងនេះទាំងស្រុង។
កុមារីលេណា កូវរីហ្ស៊ីនីកូវ៉ា (MilenaKovryzhnykova)អាយុ៩ឆ្នាំ បាននិយាយថា មានប្រហោងធំៗ ជាច្រើននៅលើជញ្ជាំងទាំអស់ ។ នាងមានការភ័យខ្លាច ហើយនិងចង់តែយំ ពីព្រោះនាងបានទៅសាលារៀននេះ អស់រយៈពេល៤ឆ្នាំមកហើយ ហើយពិតជាស្រលាញ់ទីនេះខ្លាំងណាស់។
សាលារៀននេះ បានរងការបំផ្លាញពីគ្រាប់ផ្លោង និងគ្រាប់មីស៊ីលយ៉ាងហោចណាស់២០គ្រាប់ ដែលបំផ្លាញកន្លែងកាយសម្ព័ន សាលប្រគំដន្រ្ដី ថ្នាក់រៀនជាច្រើន ហើយនិងសារមន្ទីជាតិពន្ធុវិទ្យាតូចមួយ។
លោកផេដ្រូ តូនេនឈុក ដែលបានបង្កើតអង្គការសប្បុរសធម៌ដែលមានឈ្មោះថា the Flowers4Schoolsឬផ្កា ដើម្បីសាលារៀនជាមួយនឹងប្អូនប្រុសរបស់លោកឈ្មោះវីតាលី តូនេនឈុក បាននិយាថា លោកសង្ឃឹមថាការដាំផ្កាទូលីបនេះ នឹងជួយអោយក្មេងៗអាចទប់ស្កាត់បានជាមួយនឹងស្លាកស្នាមអារម្មណ៍ពីសង្រ្គាម។
លោកបានប្រាប់អ្នកយកព័ត៌មានReutersថា ព្រឹត្ដិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសក្មេងៗបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ។ហើយអ្វីដែលយើងអាចធ្វើបានគឺដើម្បីជួយពួកគេឲ្យជម្នះការភ័យខ្លាច និងបំភ្លេចនូវអ្វីដែលគេបានឃើញឬក៏ដក់ជាប់ក្នុងអារម្មណ៍៕