អុីស្រាអែល ៖ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានប្រមូលផ្តុំគ្នានៅកំពង់ផែ Oakland រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃសុក្រ ដើម្បីព្យាយាមរារាំងការចាកចេញរបស់នាវាដឹកទំនិញ ដែលពួកគេនិយាយថាមានផ្ទុកអាវុធឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។
បាតុករជាច្រើននាក់ បានឡើងលើជណ្ដើរនៅផ្នែកម្ខាងនៃនាវាដែលមានដាក់ទូទំនិញ។ លោក Lara Kiswani នាយកប្រតិបត្តិនៃធនធាននិងមជ្ឈមណ្ឌលរៀបចំអារ៉ាប់ បាននិយាយថា «សហគមន៍ បានដឹង ថា នាវានេះត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីដឹកទំនិញយោធាទៅកាន់រដ្ឋបំបែកពូជសាសន៍របស់អ៊ីស្រាអែល ដោយសារតែភាពក្លាហានរបស់សមាជិកនាវិក ពួកគេបានសម្រេចចិត្តមិនទទួលយកការងារនេះ។
បាតុករនាង Becca Lewis បាននិយាយថា គោលបំណងរបស់ក្រុមនេះ គឺដើម្បីរារាំងការចាកចេញរបស់នាវា និងចាប់ផ្តើមគំនិតចេញធ្វើកូដកម្មរបស់បុគ្គលិក។
នាងបាននិយាយថា គោលដៅគឺដើម្បីឱ្យបុគ្គលិកនាវា ឈរក្នុងសាមគ្គីភាពជាមួយចលនារបស់ប្រជាជនដែលមានការព្រួយបារម្ភអំពីការដឹកជញ្ជូនអាវុធ។
ក្រុមបាតុករ បានមកដល់កំពង់ផែកាលពីព្រឹកថ្ងៃសុក្រ និងបាននិយាយថា ពួកគេបានត្រៀមខ្លួនដើម្បីស្នាក់នៅយូរតាមដែលត្រូវការ។

