ប៉ាគីស្ថាន ៖ ប្រទេសប៉ាគីស្ថាន បានបើកមជ្ឈមណ្ឌលនៅព្រំដែនបន្ថែមទៀតកាលពីថ្ងៃសុក្រ ដើម្បីពន្លឿនការវិលត្រឡប់នៃជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសាររាប់ម៉ឺននាក់ រយៈពេលពីរថ្ងៃបន្ទាប់ពីកាលបរិច្ឆេទកំណត់ឲ្យចាកចេញ បើមិនដូច្នេះទេប្រឈមមុខការបណ្តេញចេញ បានផុតកំណត់ ហើយមិនអើពើចំពោះការស្នើសុំឱ្យមានផែនការពិចារណាឡើងវិញ។
ប្រទេសប៉ាគីស្ថាន បានច្រានចោលការអំពាវនាវរបស់អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងស្ថានទូតប្រទេសលោកខាងលិច ឱ្យពិចារណាឡើងវិញនូវការបណ្តេញចេញជនជាតិអាហ្វហ្គានីស្ថានជាងមួយលាននាក់ក្នុងចំណោម៤ លាននាក់នៅក្នុងប្រទេសនេះ ដោយនិយាយថាពួកគេបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយសកម្មប្រយុទ្ធ និងឧក្រិដ្ឋកម្ម ដែលធ្វើឲ្យអន្តរាយដល់សន្តិសុខរបស់ប្រទេស ប៉ុន្តែ ប្រទេស អាហ្វហ្គានីស្ថាន បានច្រានចោលការចោទប្រកាន់នេះ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយការបណ្តេញចេញ ដោយនិយាយថាវិបត្តិមនុស្សធម៌កំពុងកើតឡើងក្នុងពេលរដូវរងានៅតាមដងផ្លូវ។ លោក Mullah Hassan Akhund នាយករដ្ឋមន្ត្រីក្នុងរដ្ឋបាលដឹកនាំដោយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ក៏បានបង្ហាញពីការត្រៀមទទួលផងដែរ។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលថតទុកជាវីដេអូថា ១០០ភាគរយ គឺខ្លួនប្រឆាំងចំពោះគោលរណ៍ទាំងអស់នេះ សូមមកនិយាយទល់មុខគ្នា។ លោក Abdul Nasir Khan អធិការងស្រុក Khyber បាននិយាយថា ទីតាំងនានានៅច្រកព្រំដែនភាគពាយ័ព្យដ៏សំខាន់នៅតំបន់ Torkham ត្រូវបានបង្កើនចំនួនបីដង ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់ការកើនឡើងចំនួនអ្នកវិលត្រឡប់មកវិញ ។


