អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំមកពីប្រទេសអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប នៅសេតវិមានកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ពីវិធីសាស្រ្តក្នុងតំបន់ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍មិនប្រក្រតី។
មេដឹកនាំ និងអ្នកតំណាង មកពីប្រទេសកាណាដា ឈីលី អេក្វាឌ័រ បានចូលរួមការជួបប្រជុំកាលពីថ្ងៃសុក្រ។
កិច្ចប្រជុំកំពូលមេដឹកនាំទ្វីបអាមេរិកលើកដំបូងនៃភាពជាដៃគូសម្រាប់វិបុលភាពសេដ្ឋកិច្ច (APEP) ធ្វើឡើងខណៈរបៀបវារៈគោលនយោបាយការបរទេសរបស់លោក Biden ត្រូវបានគ្របដណ្ដប់ដោយជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា និងបំណងរបស់អ៊ុយក្រែនដើម្បីវាយរុញច្រានអ្នកឈ្លានពានរុស្ស៊ី។
លោក Biden បានលើកឡើងក្នុងពិភាក្សាអំពីឧបករណ៍សេដ្ឋកិច្ចថ្មី រួមគ្នា ជាមួយធនាគារអភិវឌ្ឍន៍អន្តរអាមេរិក និងម្ចាស់ជំនួយឯកជន ដើម្បីជួយដល់បណ្តាប្រទេសដែលទទួលយកជនអន្តោប្រវេសន៍នៅអឌ្ឍគោលខាងលិច។

