មណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញត្រូវបានរៀបចំរួចរាល់ សម្រាប់ការប្រឡងនៅថ្ងៃចន្ទ

2023/11/04 06:14:41 pm        133

ភ្នំពេញ ៖ ខណះនៅបាំងតែ១ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ក៏នឹងចូលមកដល់នោះ ឃើញថានៅតាមបណ្តាមណ្ឌលប្រលងនានា ក្នុងរាជធានីភ្នំពេញ បានតុបតែងសម្អាត និងរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់រួចរាល់ សម្រាប់ដំណើរការ នៃការប្រលងអាចប្រព្រឹត្តិទៅបានដោយរលូនល្អ ។ 

វិទ្យាល័យបាក់ទូក ជាមណ្ឌលប្រឡងមួយ ក្នុងចំណោមមណ្ឌលប្រឡងជាច្រើន ដែលបានគិតគូរក្នុងការ រៀបចំទីតាំង សម្រាប់សិស្សានុសិស្ស ប្រឡងបាក់ឌុបឆ្នាំនេះ ។ 

លោកតូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា ៖ វិទ្យាល័យ បានរៀបចំរួចរាល់តាមបណ្តាបន្ទប់ទាំងអស់ ទាំងតុកៅអី ឱ្យបានរៀបរយ និងការថែទាំងសម្អាតបរិស្ថានអនាម័យ នៅក្នុងបរិវេណ នៃមណ្ឌលប្រឡងទាំងមូលឱ្យបានស្អាត និងមានសោភ័ណ្ឌភាពល្អប្រសើរ ។ សួនច្បារ រួមទាំងបន្ទប់ទឹកដុះលាងសម្អាត ហើយនៅតាមមាត់របងមណ្ឌលប្រឡង ពិសេសក្លោងទ្វារច្រកចូល ក៏មានបំពាក់ដងទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ 

លោកនាយកបានបន្ថែមឱ្យដឹងថា ៖ បន្ទប់ទាំងអស់ក្នុងមណ្ឌលបាក់ទូក ត្រូវបានចាក់សោរទាំងអស់ ចាប់ពីថ្ងៃទី០៤ វិឆ្ឆិកានេះ រហូតដល់ថ្ងៃទី០៦ ជាថ្ងៃប្រឡងទើបមានការបើក ។ ក្នុងនោះដែរ នៅថ្ងៃទី០៥ ស្អែកនេះ ជាថ្ងៃដែលមានការបិទឈ្មោះសម្រាប់កំណត់បន្ទប់ប្រឡង ដូច្នោះសិស្សានុសិស្ស នឹងនាំគ្នាមកពិនិត្យឈ្មោះ សម្រាប់ការប្រឡងឆ្នាំ២០២៣នេះ ។

បេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ បានបង្ហាញការយល់ឃើញថា ពួកគាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រលង ហើយការប្រឡងលើកនេះ ជាដំណាក់កាលសម្ខាន់មួយដែលពួកគាត់ចំបាច់ប្រឹងប្រែងឱ្យបានល្អបំផុត ដើម្បីជាប់ចំណាត់ថ្នាក់ និងទទួលបាននិន្ទេសល្អ លទ្ធិផលសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ 

សូមបញ្ជាក់ថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ នឹងដំណើរការទៅរយះពេល២ថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ៕  អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm