ប៉ាគីស្ថាន ៖ ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាចំណែកនៃស្ថាប័នសារព័ត៌មានរបស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធចំនួន ៦នាក់ បានបរាជ័យ ក្នុងការវាយប្រហារនៅមុនថ្ងៃរះលើមូលដ្ឋានហ្វឹកហ្វឺនកងទ័ពអាកាស នៅតំបន់ Mianwali ភាគកណ្តាលនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍។
ISPR បានប្រាប់ថា ជនសកម្មប្រយុទ្ធ ៣នាក់ ត្រូវបានរារាំង មុនពេលពួកគេចូលទៅក្នុងមូលដ្ឋាន ហើយ ៣នាក់ផ្សេងទៀត ត្រូវបានឡោមព័ទ្ធឃាត់ខ្លួន ហើយបានបន្ថែមថា យន្តហោះ ៣គ្រឿង ដែលចតចោល និងរថយន្តដឹកប្រេងមួយគ្រឿង រងការខូចខាត នៅក្នុងការវាយប្រហារនោះ។
ក្រុមសកម្មប្រយុទ្ធ ដែលទើបបង្កើតថ្មី Tehreek-e-Jihad Pakistan (TJP) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមនេះ៕

