ចិន ៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនង ដោយជោគជ័យ ទៅកាន់ទីអវកាសកាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា)។
ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ២២:៥៤នាទី (ម៉ោងនៅទីក្រុងប៉េកាំង) ពីទីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះភាគខាងត្បូងខេត្ត Hainan ដោយយានចម្លងជំនាន់ថ្មី Long March-7 ហើយត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនងចម្រុះ និងល្បឿនលឿន។ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤៩៥ សម្រាប់យានចម្លងស៊េរី Long March៕

