អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិដ៏ក្តៅគគុក មកជា តំបន់អភិវឌ្ឍមួយជាមួយអាកាសយានដ្ឋានអន្តរជាតិទំនើបនិងធំជាងគេនៅកម្ពុជា

2023/11/04 09:39:09 pm        160

សៀមរាប ៖ ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែន ដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិស សម្រាប់ ការសាងសង់ អាកាសយាន ដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ។ ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តមបានរំលឹកថា គម្រោងធំៗចំនួនពីរ បានចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និង គម្រោង សាងសងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានពិភាក្សានិងសម្រេចជ្រើសរើសយកក្រុមហ៊ុនពីខេត្តយូណាន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ និងបានប្រគល់ការងារសាងសង់អោយគណៈកម្មការតម្រង់ទិស ដែលមានឯកឧត្តមជាប្រធាន និងការងារចរចាសំណងបិទអាកាសយានដ្ឋានសៀមរាបចាស់ ទៅគណៈកម្មការចរចាសំណង ដែលមាន ឯកឧត្តម ជា  វ៉ាន់ដេត ជាប្រធាន។

 ឯកឧត្តមបានបន្តថា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងផលវិបាកជាច្រើនក្នុងដំណើរការសាងសង់ក៏ដោយ ក្រុមការងារទាំងអស់បានពុះពារ ដោះស្រាយជាមួយគ្នា រហូតទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានលទ្ធផលដូចថ្ងៃនេះ ហើយទៅអនាគត យើងមិនត្រឹមតែ មាន អាកាសយានដ្ឋានខ្នាតអន្តរជាតិនោះទេ យើងនឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន ដែលនឹងក្លាយទៅជាតំបន់ទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនេះ គឺជាមោទកភាពដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

 ជាមួយគ្នានេះ លោក Lu Wie ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអនុវត្តគម្រោង ក៏បានថ្លែងអំណរគុណដល់គណៈកម្មការតម្រង់ទិស និងក្រុមការងារទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការគ្នាបានយ៉ាងល្អ ដែលជំរុញឱ្យគម្រោងនេះសម្រេចជោគជ័យ និងស្នើសុំបន្តការគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនាពេលខាងមុខ។

 ឯកឧត្តមបានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេច វិបុលបញ្ញា សុខ អាន សមាជិក សមាជិកានៃគណៈកម្មការតម្រង់ទិស និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរហូតធ្វើអោយគម្រោងសាងសង់នេះទទួលបានជោគជ័យ។ ជាចុង ក្រោយ ឯកឧត្តមប្រធាន បានប្រកាសអំពីភាពជោគជ័យនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ដូចបានឃើញជាក់ស្តែងក្នុងថ្ងៃនេះ និងការបំពេញចប់សព្វគ្រប់នៃភារកិច្ចរបស់គណៈកម្មការតម្រង់ទិស និងគណៈកម្មការចរចាសំណង ហើយការងារអនុវត្តបន្ត គឺស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋាន៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm