ហ្វីលីពីន និងជប៉ុន ប្រកាសពីការពិភាក្សា ដើម្បីឲ្យមានកតិកាសញ្ញាការពារជាតិសំខាន់ៗ

2023/11/04 10:02:10 pm        47

ហ្វីលីពីន ៖ ប្រទេសហ្វីលីពីន និងជប៉ុន កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) បានឲ្យដឹងថា ប្រទេសទាំង២ នឹងចាប់ផ្តើមការពិភាក្សា ដើម្បីឲ្យមានកតិកាសញ្ញាការពារជាតិ ដែលនឹងអនុញ្ញាតឲ្យមានដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។

ទីក្រុងតូក្យូ និងម៉ានីល ដែលជាសម្ព័ន្ធមិត្តដ៏យូរយារណាស់មកហើយរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ពួកគេ ខណៈដែលប្រទេសទាំង២ ស្វែងរកការទប់ទល់នឹងសម្ពាធយោធា ដែលកំពុងកើនឡើងជាលំដាប់របស់ប្រទេសចិន។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងម៉ានីល។

លោក Marcos និងលោក Kishida បានឲ្យដឹងទៀតថា ប្រទេសជប៉ុន ក៏នឹងផ្តល់ឲ្យហ្វីលីពីននូវប្រព័ន្ធតាមដានរ៉ាដា នៅតាមឆ្នេរសមុទ្រ ដែលជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខចំនួន ៦០០លានយ៉េន (៤លានដុល្លារអាមេរិក)។

សូមបញ្ជាក់ថា លោក Kishida គឺជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន គិតចាប់តាំងពីឆ្នាំ២០១៧ មក។ រូបលោកគ្រោងនឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំសភាចម្រុះពិសេស នាថ្ងៃសៅរ៍នេះ ដោយនាំឲ្យលោកក្លាយជាមេដឹកនាំជប៉ុនដំបូងគេ ដែលធ្វើដូច្នេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm