បេក្ខជនប្រឡងបាក់ឌុបនាំគ្នាពិនិត្យឈ្មោះ លេខបន្ទប់ និងលេខតុ សម្រាប់ការប្រឡងថ្ងៃស្អែក

2023/11/05 05:38:58 pm        770

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាន​នាំ​គ្នា​ទៅ​ពិនិត្យបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុក នៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេស ដើម្បី​បាន​ដឹងពីលេខរៀងតុ និងលេខរៀងបន្ទប់ ក៏ដូចជាប្លង់អាគារ សម្រាប់ការ​ប្រឡង​ដែល​នឹង​ចាប់​ផ្ដើម​នា​ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ស្អែកនេះ។

ទិដ្ឋភាពនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស នៅព្រឹកនេះ គឺមាន​ភាពអ៊ូអរ​ព្រោះជា​ថ្ងៃ​បិទ​បង្ហាញ​ឈ្មោះ​បេក្ខជនប្រឡង។ ជាក់ស្ដែងសម្រាប់មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ មាន​ទាំង​វត្ត​មាន​សិស្ស មានទាំងវត្តមានអាណាព្យាបាលជូនកូនមកពិនិត្យ លេខបន្ទប់ប្រឡង លេខរៀងតុ ក៏ដូចជាអាគារប្រឡងឱ្យបានច្បាស់។

សម្រាប់​សិស្សដែលបានមកពិនិត្យឈ្មោះប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ មួយចំនួន លើកឡើងថា​ពួក​គេមានភាពជឿជាក់លើខ្លួនឯងថា អាចប្រឡងជាប់ ក៏ដូចជារំពឹងនិទ្ទេសល្អ។ ភាព​ជឿជាក់នេះ ក៏ដោយសារការព្យាយាមសិក្សាជាខ្លាំងរបស់ពួកគេ។ ពួក​គេក៏បាន​សន្យា​ធ្វើ​ឱ្យ​បាន​ល្អ​បំផុតសម្រាប់ពួកគាត់ជាអ្នកមានគុណ។

ចំពោះអាណាព្យបាលដែលបានជូនកូន មកពិនិត្យឈ្មោះប្រឡងនៅថ្ងៃនេះ ក៏បាន​មើល​ឃើញ​ពី​ការ​ព្យាយាម​របស់កូនសម្រាប់ការប្រឡងមួយនេះដែរ។ ពួកគេជាអាណាព្យាបាល មានតែលើក​ទឹក​ចិត្ត និង​ជូនពរកូនឱ្យទទួលជោគជ័យសម្រាប់ការប្រឡងនេះ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ សម្រាប់ទាំងសិស្សថ្នាក់សង្គម និង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ ត្រូវប្រឡង ៧មុខវិជ្ជាដូចគ្នា និងមានរយ:ពេល ២ថ្ងៃដូចគ្នា។ ការប្រឡង​គឺ​ចាប់​ផ្ដើម​នៅម៉ោង​ ៧.៣០ នាទីព្រឹក។ ការប្រឡងក្នុងឆ្នាំនេះ រដ្ឋមន្រ្តីក្រសួងអប់រំ នៅតែអនុវត្ត​គោល​ការណ៍ ​ចេះគឺជាប់ និងមិនអនុញ្ញាតឱ្យមានបញ្ហាលួចចម្លងជាដាច់ខាត។ ការប្រឡងក្នុងឆ្នាំនេះ ក៏​នឹង​មាន​វត្តមានអប្បមាទ ជំនួយការអប្បមាទ វត្តមានមន្រ្តី ACU ចូលរួមក្នុង​ដំណើរ​ការ​ប្រឡង​ផង​ដែរ​៕ ​អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm