ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន បានអញ្ជើញទៅដាក់ផ្កានៅឯវិមានរបស់លោក គូសម៉ា មីនីន និងលោកឌីមីទ្រី ប៉ូហ្សាស្គីក្នុងទីលានក្រហមក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ទី៤វិច្ឆិកា ដើម្បីកត់រំលឹកដល់ទិវាឯកភាពជាតិ។
តំណាងសាសនា សមាជិករដ្ឋាភិបាល និងអង្គការយុវជន ក៏បានចូលរួមនៅក្នុងពិធីនេះផងដែរ។
លោកពូទីន បានបង្កើតអោយមានថ្ងៃបុណ្យនេះឡើង ក្នុងឆ្នាំ២០០៥ ដើម្បីដាក់ជំនួសការប្រារព្ធសម័យសូវៀតដែលហៅថាបដិវត្ដន៍បុលសេវិចនោះ៕ អត្ថបទ៖ មករា

