យោធាអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានផ្សព្វផ្សាយវីដេអូដែលខ្លួននិយាយបង្ហាញពីកម្លាំងវិស្វកម្មប្រយុទ្ធ កំពុងបង្កើតឲ្យមានផ្លូវចូលសម្រាប់យោធា ដោយបំផ្ទុះរូងក្រោមដី និងសម្អាតកន្លែងមានគ្រឿងផ្ទុះដែលត្រូវបានរកឃើញក្នុងតំបន់ហ្កហ្សា។
កងទ័ពថ្មើរជើងអ៊ីស្រាអែលវបានឡោមព័ទ្ធក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែក ដែលខ្លួននិយាយថា មានគោលបំណងបោសសម្អាតក្រុមហាម៉ាស់ឲ្យអស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានសម្លាប់មនុស្សអស់១.៤០០នាក់ និងបានចាប់មនុស្សជាង ២៤០នាក់ ធ្វើជាចំណាប់ថ្នូរកាលពីថ្ងៃទី៧តុលា នៅក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
ក្រុមមន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៩.៤៨៨នាក់ ត្រូវបានសម្លាប់ហូតមកទល់ពេលនេះ ដោយការវាយប្រហាររបស់អ៊ីស្រាអែល។
កាលពីខែមុន អ៊ីស្រាអែល បានបញ្ជារឲ្យជនស៊ីវិលទាំងអស់ចាកចេញពីភាគខាងជើងតំបន់ហ្កាហ្សា ក្នុងនោះរួមមានក្រុងហ្កា ជាទីដែលខ្លួននិយាយថា ក្រុមហាម៉ាស កំពុងលាក់ខ្លួន ក្នុងរូងក្រោមដី និងឆ្ពោះទៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះទៀតផង៕ អត្ថបទ៖ មករា
