លោក អាល់បានីស បានធ្វើទស្សនកិច្ចទៅប្រទេសចិនលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល ៧ឆ្នាំមក

2023/11/05 09:11:55 pm        237

នាយករដ្ឋមន្រ្ដីលោក អាន់ថូនី អាល់បានីស បានក្លាយជាមេដឹកនាំអូស្រ្ដាលីដំបូងគេដែលធ្វើ​ទស្សនកិច្ច​នៅ​ក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលលោក​បាន​ទៅចុះចតក្នុង​ក្រុង​សៀងហៃ​កាល​ពីថ្ងៃសៅរ៍ម្សិលមិញ។

រដ្ឋាភិបាលរបស់លោកអាល់បានីស បានធ្វើឲ្យមានការ​ទុកចិត្ដ សម្រាប់​ចំណងទាក់ទង​ដែល​មាន​ស្ថិរភាព ជាមួយប្រទេសចិន ដែលបាន​ធ្លាក់​ចុះ​ដុន​ដាប​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​ជម្លោះ​ទៅ​លើក្រុមហ៊ុនទូរគមនាគមន៍ ហួវ៉ី(Huawei) រឿងចារកម្ម ហើយនិងជំងឺCovid-19 ។

ប្រព័ន្ធ​ផ្សព្វផ្សាយរបស់អូស្រ្ដាលី បានរាយការណ៍ថា លោកអាល់បានីស ត្រូវ​បាន​ទទួល​បដិ​សណ្ឋារកិច្ច ដោយនាយករដ្ឋមន្រ្ដីចិន លោកលីឈាង នៅឯពិធី​ចាប់​ផ្ដើម​ជប់​លៀង​មួយ​របស់​ក្រុម​ហ៊ុន ពិព័រណ៍អាហរណអន្តរជាតិចិន កាលពីយប់ថ្ងៃសៅរ៍។

មេដឹកនាំអូស្រ្ដា​លី គ្រោងនឹងអញ្ជើញចូលរួមពិធីតាំងពិព័រណ៍ការនាំចូលរបស់សំខាន់ៗរបស់ចិន ក្នុង​ក្រុង​សៀងហៃ ដែលបានចាប់ផ្ដើមដោយលោកលី នៅថ្ងៃអាទិត្យទី៥តុលានេះ ។ លោក​គ្រោង​នឹង​ជួប​ជាមួយ ប្រធានាធិបតីស៊ី ជិនពីង ក្នុងក្រុងប៉េកាំងនៅថ្ងៃច័ន្ទទី៦តុលា ជាទីដែល​នាយករដ្ឋមន្រ្ដី បាននិយាយថា លោកនឹងលើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ភាព​តានតឹង​កំពុង​ឡើង​កម្ដៅ​នៅសមុទ្រចិនខាងត្បូង។

លោកអាល់បានីស បាននិយាយថា លោកនឹងលើកឡើងផងដែរពីករណីអ្នកនិពន្ធអូស្ត្រាលីម្នាក់ឈ្មោះយ៉ាំង ហេងជុន ដែលបាន​ជាប់​ពន្ធនាគារ​ក្នុង​ក្រុងប៉េកាំងអស់រយៈពេល៤ឆ្នាំពីបទចារកម្មនោះ៕ អត្ថបទ៖ មករា

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm