Honda ប្រាប់​កូន​ក្រុម​ឲ្យ​យកចិត្តទុកដាក់​ចំណុច​វិជ្ជមាន និង​ខ្វះខាត​ដើម្បី​កែ​លម្អ និង​ភាព​រីកចម្រើន​

2021/06/09 05:22:09 pm        164

​បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​កូន​ក្រុម​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ទាំង​លើ​ចំណុច​វិជ្ជមាន និង​ចំណុច​ខ្វះខាត ដើម្បី​ធ្វើការ​កែ​លម្អ​សម្រាប់​ភាព​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត។​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ បាន​មើល​ឃើញ​ទាំង​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមានក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ដែល​កម្ពុជាបាន​រង​បរាជ័យ​ដោយ​លទ្ធផល ៤-១ នៅ​ក្នុង​ជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោកឆ្នាំ​២០២២ កាលពី​រាត្រី​ថ្ងៃ​ចន្ទ​កន្លងទៅ។​ ​ក្រោយ​ការប្រកួត​នេះ លោក Keisuke Honda បាន​និយាយ​ទៅកាន់​កូន​ក្រុម​ថា នៅ​តង់​ទី​១ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​គ្នា​ធ្វើ​បាន​ល្អ ដោយ​បាន​បង្កើត​ឱកាស​បាន​ច្រើន។ រីឯ​តង់​ទី​២ ពួកគេ​បន្ដ​ធ្វើ​ការងារ​បាន​ល្អ ហើយ​បាន​បង្កើត​ឱកាស​រក​គ្រាប់​បាល់ ១​គ្រាប់ ប៉ុន្តែ​កុំ​គិត​ថា ការ​ស៊ុត​ចូល​នេះជា​អ្វីៗ​ទាំងអស់ អ្វី​ដែល​សំខាន់​នោះគឺ​ការ​លេង​របស់​ក្រុម ព្រោះ​នៅ​តង់​ទី​២ ទោះបី​ក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់​មែន តែ​ការ​បង្កើត​ឱកាស​តិច​ជាង​តង់​ទី​១ ហើយ​ក៏​មាន​ចំណុច​ខ្វះខាត​ច្រើន​ផង​ដែរ។​

​អាស្រ័យហេតុនេះ លោក​បាន​សង្កត់ធ្ងន់​ប្រាប់​កូន​ក្រុម​ថា អ្វី​ដែល​កីឡាករ​ទាំង​អស់​គ្នា គួរ​យកចិត្តទុកដាក់​នោះគឺ​ចំណុច​វិជ្ជមាន ក៏ដូចជា​ចំណុច​ខ្វះខាត​របស់​ក្រុម​ក្នុង​ការ​ប្រកួត ដើម្បី​កែ​លម្អ​សម្រាប់​ការ​រីក​ចម្រើន​ទៅ​មុខ​ទៀត។​ ​គួរ​បញ្ជាក់​ថា ក្រុម​គោព្រៃ​កម្ពុជានៅសល់​បេសកកម្ម ១​ប្រកួត​ទៀត ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកនៅ​ប្រទេស​បា​រ៉ែ​ន ដោយ​ត្រូវ​ជួប​ក្រុម​កម្រិត​ខ្ពស់​ជាង​អ៊ីរ៉ាក់ និង​បា​រ៉ែ​នគឺ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១១ ខែមិថុនា​ខាងមុខ ខណៈ​លោក Keisuke Honda ក៏បាន​បញ្ជាក់​ប្រាប់​កូន​ក្រុម​ហើយ​ដែរ​ថា ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដោយ​ក្ដី​រីករាយ ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងដូចជា​អ៊ីរ៉ង់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        420
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm