យុវជនកាកបាទក្រហម ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនប្រជាពលរដ្ឋ​ក្នុងព្រឹត្តិការណ៍អុំទូកពោធិ៍សាត់

2023/11/05 10:40:26 pm        274

ពោធិ៍សាត់៖ យុវជនកាកបាទក្រហម ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនប្រជាពលរដ្ឋក្នុង​ព្រឹត្តិការណ៍​អុំទូក​ពោធិ៍សាត់ ខណៈនៅពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តពោធិ៍សាត់ បាន​រៀបចំព្រឹត្តិការណ៍អុំទូកពោធិ៍សាត់ឆ្នាំ២០២៣ ដែលមានកម្មវិធីជាច្រើនដូចជា  ការ​ប្រណាំង​ទូក”ង”​ខ្នាតអន្តរជាតិ ពិព័រណ៍ភូមិ១ផលិតផល១ របស់បណ្តាលក្រុង-ស្រុកទាំង៧ ក្នុងខេត្ត ផ្ទាំង​ទស្សនីយភាពសិល្បះ​បុរាណ ការបង្ហាញក្បាច់គុនល្បុក្កតោខ្មែរ ការប្រគុំតន្ត្រីសម័យ និងការដុត​កាំជ្រួច​នា​ពេលរាត្រីជាដើម ដែលអាចអូសទាញប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តចូលរួម ទស្សនា​កំសាន្ត សប្បាយយ៉ាងច្រើនកុះករ ។

ដោយមានកិច្ចចង្អុលការពី ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់ក្នុងកំឡុងពេល២ថ្ងៃ នៃព្រឹត្តិការណ៍អុំទូកពោធិ៍សាត់ ឆ្នាំ២០២៣នេះ យុវជន​ស្ម័គ្រចិត្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត​ពោធិ៍សាត់ បានធ្វើយុទ្ធនាការចែក​ខិតប័ណ្ណ​ផ្សព្វ​ផ្សាយ បញ្ច្រាប់«ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា» ជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងចូលរួមទប់ស្កាត់កាត់បន្ថយ​អត្រាស្លាប់ របួស ពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងគាំពារកុមារពីការកេងប្រវ័ញ្ចគ្រប់រូបភាព។ នេះបើតាមការលើកឡើង របស់ លោក គឹម សូរ ដែលជាមន្ត្រីប្រតិបត្តិសាខាទទួលបន្ទុកការងារ សុវត្ថិភាព ចរាចរណ៍ និងគ្រប់គ្រង​គ្រោះ​មហន្តរាយ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្នុងពេលដឹកនាំយុវជនស្ម័គ្រចិត្ត ចុះ​ចែក​ខិតប័ណ្ណជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ដែរថា ដោយយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋនោះ កន្លងសាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្តពោធិ៍សាត់ តែងតែធ្វើការផ្សព្វផ្សាយ បញ្ច្រាប់«ការចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា»​ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្រុង-ស្រុក ទាំង៧ក្នុងខេត្តពោធិ៍សាត់ ជាពិសេសនោះគឺផ្តោតលើសិស្សានុសិស្សនៅតាម សាលារៀន នានាទូទាំងខេត្តផងដែរ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm