កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានបេក្ខជនចំនួន ៧៦នាក់បានអវត្តមានមិនបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩និង១៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ជុំវិញមណ្ឌលប្រឡង និងក្នុងមណ្ឌលប្រឡង មានសភាពស្ងប់ស្ងាត់ល្អ មិនមានអ្វីចោទជាបញ្ហានោះឡើយ។









