ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍រាប់រយនាក់ ចាកចេញពីទីក្រុង Tapachula ប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃអាទិត្យកំពុងធ្វើដំណើរឆ្ពោះទៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។
ផែនការក្បួនធ្វើដំណើរក្នុមតូចៗចូលជាក្រុមធំមួយ បានចាកចេញ៦ថ្ងៃមកហើយ ហើយបច្ចុប្បន្នបានឈប់ចតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងជើងទីក្រុង Huixtla។

អ្នករៀបចំបាននិយាយថាដំបូងឡើយមានមនុស្សរហូតដល់៧.០០០នាក់ ខណៈរដ្ឋាភិបាល នៅរដ្ឋ Chiapas ភាគខាងត្បូង បាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថា ក្រុមនេះមានមនុស្ស៣.៥០០នាក់។
ជនអន្តោប្រវេសន៍ភាគច្រើន កំពុងភៀសខ្លួនចេញពីភាពក្រីក្រ និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកំណើតរបស់ពួកគេ មានមកពីប្រទេសគុយបា អែលសាវ៉ាឌ័រ កាតេម៉ាឡា ហៃទី និងជាពិសេសមកពីប្រទេសហុងឌុយរ៉ាស់ និងវ៉េណេហ្សូអេឡា។

ជនអន្តោប្រវេសន៍ជនជាតិវ៉េណេហ្សូអេឡា លោក Selma Alvarez បាននិយាយថា ក្រុមនេះមានភាពអន្ទះសារដើម្បីបានទៅដល់ព្រំដែនសហរដ្ឋអាមេរិក និងចាប់ផ្តើមដំណើរការចូលទៅកាន់សហរដ្ឋអាមេរិក ដោយមានការណាត់ជួបដែលទទួលបានតាមរយៈកម្មវិធី app CBP One របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសំណើសុំសិទ្ធជ្រកកោណ។
ចំនួនមនុស្សច្រើនបំផុតនៅឆ្នាំនេះ បានឆ្លងកាត់តំបន់ Darien Gap តភ្ជាប់ប្រទេសប៉ាណាម៉ា និងប្រទេសកូឡំប៊ី។