អ្នកការទូតអ៊ីស្រាអែល៖ ក្រុមហាម៉ាសកំពុង«ព្យាយាមពន្យាពេលវេលា» ក្នុងការដោះលែងចំណាប់ថ្នូរ

2023/11/06 05:08:16 pm        106

លោក Michael Herzog ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានការពារការតស៊ូរបស់រដ្ឋាភិបាលរបស់លោកចំពោះការផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌ ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដោយនិយាយថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមភេរវកម្ម។

សហរដ្ឋអាមេរិក បានគាំទ្រដល់ការផ្អាកបណ្តោះអាសន្ន ក្នុងការប្រយុទ្ធ ដើម្បីធានាការដោះលែងចំណាប់ថ្នូរជាង ២០០នាក់ ដែលក្រុមហាម៉ាស បានចាប់ តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធសំណើទាំងនោះ ដោយនិយាយថា នឹងមិនមានការផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌ទេ ប្រសិនបើគ្មានការដោះលែងចំណាប់ថ្នូរទាំងអស់នោះទេ។

លោក Herzog បានថ្លែងប្រាប់សារព័ត៌មាន «Face the Nation» កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលគាំទ្រការផ្អាកមួយ ដែលនឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ ប៉ុន្តែបាននិយាយថា ក្រុមហាម៉ាស មិន«ប្រាកដប្រជា» ចំពោះការដោះលែងពួកគេទេ។

លោក Herzog បាននិយាយថា៖«យើងកំពុងខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរ»។ «នៅពេលដែលមនុស្សនិយាយអំពីការផ្អាកក្នុងការប្រយុទ្ធគ្នា យើងទាំងអស់គ្នា ត្រូវផ្អាកមួយ ដែលអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ ។ ជាអកុសល ... វាមិនមែនជាការចាប់អារម្មណ៍របស់យើងទេ ដែលក្រុមហាម៉ាស យកចិត្តទុកដាក់ក្នុងការដោះលែងពួកគេទាំងអស់នោះ។ ពួកគេ កំពុងព្យាយាមពន្យារពេលវេលា។ ពួកគេកំពុងព្យាយាម បញ្ឈប់ការគាបសង្កត់របស់យើង ហើយបង្រួបបង្រួមខ្លួនពួកគេ ឡើងវិញ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm