មនុស្សប្រមាណ១០.០០០ នាក់បានចេញធ្វើបាតកម្មនៅតាមដងផ្លូវនៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ក្នុងការប្រមូលផ្តុំក្រុមអ៊ីស្លាមនិយម ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលដើម្បីអនុញ្ញាតឲ្យពួកគេបានចូលរួមនៅក្នុងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។

បាតុកម្មនេះត្រូវបានរៀបចំឡើងដោយគណបក្ស Tehrik-e-Labaik របស់ប៉ាគីស្ថាន ជាចលនានៃអ្នកដើរតាមព្យាការី ដែលបានស្រែកថា «ខ្ញុំត្រៀមខ្លួនដើម្បីមក ហើយយើងត្រៀមខ្លួនដើម្បីការពារ Al-Aqsa ដោយនិយាយយោងទៅរកព្រះវិហារ Al-Aqsa របស់ទីក្រុងហ្សេរុយសាឡឹម ត្រូវបានចាត់ទុកដោយពលរដ្ឋមូស្លីម ថាជាទីតាំងពិសិដ្ឋបំផុតទី៣ ក្នុងសាសនាអ៊ីស្លាម។

ការតវ៉ាបានដើរក្បួនឆ្ពោះទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែបានឈប់ចតប្រហែលក្នុងចម្ងាយកន្លះគីឡូម៉ែត្រពីតំបន់ក្រហម ជាកន្លែងដែលស្ថានទូតមានទីតាំងស្ថិតនៅទីនោះ។
នៅចំណុចមួយ ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅលើទង់ជាតិអ៊ីស្រាអែលលាបថ្នាំព័ណ៌ ដែលត្រូវបានគេគិតថាជាទង្វើគ្មានការគោរពចំពោះប្រទេសនោះ។
ក្រុម Tehrik-e-Labaik Pakistan គឺជាក្រុមអ៊ីស្លាមនិយមនិកាយស៊ុននីនិយមជ្រុល បានផ្តោតសំខាន់លើការការពារការមើលងាយដ៏ខ្លាំងលើច្បាប់របស់ប្រទេសប៉ាគីស្ថាន និងដាក់ទណ្ឌកម្មលើអ្នកដែលប្រមាថ។