សម្ដេចធិបតីផ្ដល់អនុសាសន៍ចំនួន ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនប្រសិទ្ធភាពការ

2023/11/06 06:04:23 pm        209

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតប្រសិទ្ធភាពការងារ ជាពិសេស​ការ​អនុវត្ត​ការងារ​ទៅ​ថ្នាក់​មូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជា​ពិសេស​មន្ត្រីណាដែលនៅកៀកនឹងប្រជាពលរដ្ឋឲ្យមាន មនសិការក្រមសីលធម៌ វិជ្ជាជីវៈព្រមទាំ​ង​សមត្ថភាព​សក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ ពង្រឹងការវាយតម្លៃ ការតែងតាំង​ទាំង​ស៊ីវិល​ទាំង​នគរបាល​ឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលរាល់ការតែងតាំង។

សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ និងត្រូវចាត់វិធានការ ត្រឹមត្រូវ ប្រសិនបើមានករណីនេះកើតឡើង។ ក្រសួងមហាផ្ទៃ ត្រូវធ្វើវិចារណកម្ម ប្រសិទ្ធភាព និងភាពងាយស្រួល នៃការផ្ដល់សេវា​សាធារណៈ​របស់​ខ្លួន​ ដើម្បី​ធានាថា​គ្មាន​នីតិវិធីណាមួ​យ​ដែល​បង្ក​ការ​លំបាក​ដែល​មិន​ចាំបាច់​ដល់​ប្រជាពលរ​ដ្ឋ​ឡើយ​។​

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​នូវ​យន្ត​ការ​ច្រក​ចេញ-ចូ​ល​តែមួយនិងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​ឬ​ជា​ញឹក​ញាប់​ដូច​ជា​សេវា​អត្រា​នុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។

ក្រសួងមហាផ្ទៃ ត្រូវធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃកា​រ​វិភាគ​ធនធាន​ទៅកា​ន់ថ្នា​ក់​ក្រោម​ជាតិ​ដើម្បី​ធានា​ថាថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​មុខងារ​និង​ធារកិច្ច​ដែល​ត្រូវ​បាន​ធ្វើប្រតិភូកម្មដោយជោគជ័យ។

ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm