សម្ដេចធិបតីបញ្ជាក់អំពីគម្រោងផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យា

2023/11/06 07:07:12 pm        226

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានឆ្លៀតគូសបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយ​ចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាម​ប្រព័ន្ធបច្ចេកវិទ្យា។

ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បង​ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវ​ថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវា​សាធារណៈមួយ​ចំនួន​តាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ​ស្រុកតែម្ដង ពោលគឺមិនមែន​មានន័យថា​ ដោយសារការស្នើសុំរបស់ពលរដ្ឋអាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិនឹងយកសេវានោះពីថ្នាក់ក្រុង ស្រុក ឡើងមកវិញនោះឡើយ។

សម្ដេចធិបតី បានគូសបញ្ជាក់ក្នុងន័យដើមថា«ខ្ញុំសូមបញ្ជាក់ថា ការរៀបចំថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធិ(ផ្ដល់សេវា)មកក្រសួងវិញទេ។ ព្រោះក្រែងលោមានអ្នកថា​ពីមុនក្រសួង​ប្រតិភូកម្មឱ្យមូលដ្ឋាន ដើម្បីកុំឱ្យប្រជាជនគាត់ពិបាកមកឆ្ងាយ តែឥលូវប្រជាជនគាត់​អាចធ្វើតាម​ប្រព័ន្ធបច្ចេកវិទ្យាហើយ ដូច្នេះយក(ពីក្រុង ស្រុក)មកដាក់ក្រសួងវិញទៅ។ គឺអត់ទេ! បច្ចេកវិទ្យាទាំងអស់នេះ​ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ហើយគោលនយោបាយ​របស់យើង គឺបាញ់ឆ្ពោះទៅមូលដ្ឋាន គឺគាត់អាចដាក់ពាក្យសុំតាម​អនឡាញ ហើយពេលបាន គាត់មកយកនៅក្រុង ស្រុកតែម្ដង»។

សូមបញ្ជាក់ថា សម្ដេចធិបតី បានរម្លឹកបញ្ជាក់អំពីគម្រោងការមួយនេះ បន្ទាប់ពីបានមាន​ប្រសាសន៍​ច្រើនអំពីលទ្ធផល នៃការផ្ទេរមុខងារ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់​ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសារៈសំខាន់ នៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ជាពិសេសការពង្រឹងសមត្ថភាពមន្រ្តី ​ដើម្បីឆ្លើយតបគោលនយោបាយពង្រឹងសេវាសាធារណៈ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា។

ថ្លែងអំពីបច្ចេកវិទ្យា ភ្ជាប់នឹងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចធិបតី បាន​បន្តថា«បច្ចេកវិទ្យា ជាបច្ចុប្បន្ន និងទៅអនាគត! យើងត្រូវដើរ ហើយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាជាមុនតែម្ដង។ វាក៏ដូចមេមាន់ ​និងពងមាន់ ដែលគេសួរថា មួយណាកើតមុន? តើរាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទាល់តែប្រជាពលរដ្ឋយើង​ប្រើទាំងអស់ ឬមួយក៏យើងត្រូវរៀបមុនដើម្បីឱ្យពលរដ្ឋយើងមានលទ្ធភាពប្រើប្រាស់ ហើយចាប់ផ្ដើមពីចំនួនតិច ទៅជាប្រើប្រាស់ទូលំទូលាយ? ​អ៊ីចឹងយើងត្រូវដើរមុន រៀបចំឱ្យបាន»។

គួរកត់សម្គាល់ថា អាទិភាពគន្លឹះ​ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលនីតិកាលទី៧ ​ដឹកនាំ​ដោយសម្ដេចធិបតី បាន​ចាត់ទុក«បច្ចេកវិទ្យាឌីជីថល» ជាគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច ​និងសង្គមកម្ពុជា។ រដ្ឋាភិបាលនីតិកាលទី៦ ក៏បានដាក់ចេញនូវគោល​នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ​«កសាង​រដ្ឋាភិបាលឌីជីថល​ដើម្បីលើកកម្ពស់គុណភាពជីវិត ​និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើ​សេវាសាធារណៈឱ្យកាន់តែប្រសើរ»៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        22
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm