ភ្នំពេញ៖ និស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅថា និស្សិត អ.ម.ត កំពុងសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ ២០២៣ ថ្មីៗនេះ បានចូលរួមក្នុងកម្មវិធីពិព័រណ៍វប្បធម៌អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិន ដែលមានប្រមាណជាង២១ប្រទេសចូលរួម ។
ក្នុងនោះដែរ និស្សិតអាហារូបករណ៍ អ.ម.ត ដែលមានលោក មាន អឺរ៉ូ ,លោក ឡា ហុកឡុង និងលោក សាវុធ កុលច័ន្ទរិទ្ធ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រងនិស្សិក្រៅប្រទេស និងជាប្រធាក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំនិស្សិតខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ សម្ដែងបង្ហាញនូវ «របាំគោះត្រឡោក » «គុណល្បុកតោខ្មែរ» «សំលៀកបំពាក់ប្រពៃណីខ្មែរ» « ខ្មុកល្ខោនខោលខ្មែរ» «ម្ហូបនិងបង្អែមខ្មែរ» «ចង្វាក់រាំមួយចំនួនរបស់ខ្មែរ» និងសម្ភារវប្បធម៌ប្រពៃណីខ្មែរជាច្រើនផ្សេងទៀត។
សកម្មភាពចូលរួមកម្មពិធីនេះបានបង្ហាញឱ្យឃើញនូវឆន្ទៈនិស្សិតខ្មែរក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី អរិយធម៌ជាតិខ្មែរទៅកាន់និស្សិតបរទេសឱ្យបានដឹងលឺពីភាពអស្ចារ្យនៃប្រទេសកម្ពុជា។លើសពីនេះទៅទៀត ការចូលរួមនេះដែរបានបង្ហាញអោយកាន់តែជាក់ច្បាស់ពីសាមគ្គីភាពរវាងនិស្សិតខ្មែរសិក្សានៅប្រទេសចិន និងបង្ហាញពីមិត្តភាពដែកថែប «កម្ពុជា-ចិន-អន្តរជាតិ»៕






