ជនអន្តោប្រវេសន៍ ដែលបានទៅដល់ប្រជុំកោះ កាណារី របស់អេស្ប៉ាញ មានជិត ៣២.០០០នាក់នៅឆ្នាំនេះ

2023/11/06 08:42:13 pm        101

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) ថា ជនអន្តោប្រវេសន៍ជិត ៣២.០០០នាក់ បានទៅដល់ប្រជុំកោះ កាណារី របស់អេស្ប៉ាញ តាមទូកតូចៗពីអាហ្វ្រិកខាងលិច ក្នុងឆ្នាំនេះ ដោយលើសពីកំណត់ត្រាមុនដែលបានបង្ហោះក្នុងឆ្នាំ២០០៦។

ក្រុមអាជ្ញាធរក្នុងតំបន់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មកទល់ពេលនេះ មនុស្សចំនួន ៣១.៩៣៣នាក់ បានទៅដល់ប្រជុំកោះនេះ បើធៀបនឹងវិបត្តិទូកតូចៗកាលពីឆ្នាំ២០០៦ នៅពេលដែលមនុស្សចំនួន ៣១,៦៧៨នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញមួយនេះ។

ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បាននិយាយថា ចាប់តាំងពីថ្ងៃសុក្រមក មនុស្សចំនួន ៧៣៩នាក់ ត្រូវបានជួយសង្គ្រោះនៅមហាសមុទ្រអាត្លង់ទិក ក្បែរកោះ អ៊ែល អៀរ៉ូ (El Hierro) ដែលជាកោះតូចបំផុត និងនៅចុងខាងលិចបំផុតនៅក្នុងប្រជុំកោះនេះ។

មនុស្សពីរនាក់ត្រូវបានគេរកឃើញស្លាប់នៅក្នុងចំណោមទូកចំនួនបួន ហើយបន្ទាប់មកមនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើតាមឆ្មាំស៊ីវិលអេស្ប៉ាញ ដែលបានចូលរួមក្នុងការជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃសៅរ៍ ដោយក្នុងនោះមានស្ត្រីនិងកុមារជាច្រើនស្ថិតក្នុងចំណោមអ្នកដែលបានជួយសង្គ្រោះទាំងនោះ។

ចំនួនជនអន្តោប្រវេសន៍ ដែលបានទៅដល់អេស្ប៉ាញ បានហក់ឡើងនាពេលថ្មីៗនេះ ខណៈអាកាសធាតុអំណោយផលជាងមុន និងសមុទ្រមានសភាពស្ងប់ស្ងាត់ចាប់តាំងពីខែកញ្ញា មក ដែលបានធ្វើឱ្យមនុស្សជាច្រើនកាន់តែមានលទ្ធភាពក្នុងការព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ពីទ្វីបអាហ្វ្រិកទៅកាន់អឺរ៉ុប។

រដ្ឋាភិបាលអេស្ប៉ាញ បាននិយាយថា ខ្លួននឹងបង្កើតកន្លែងស្នាក់នៅបន្ទាន់បន្ថែមសម្រាប់ជនអន្តោប្រវេសន៍ប្រហែល ៣.០០០នាក់ នៅក្នុងបន្ទាយយោធា សណ្ឋាគារ និងផ្ទះសំណាក់ផ្សេងៗទៀតផងដែរ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm