ជម្លោះជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា នឹងធ្វើឲ្យអ៊ីស្រាអែលចំណាយប្រាក់ប្រមាណ ៥១ ពាន់លានដុល្លារ។

របាយការណ៍ បានបញ្ជាក់ថា ការប៉ាន់ប្រមាណនេះ ធ្វើឡើងតាមការសន្មតថា សង្រ្គាមនឹងមានរយៈពេលពី ៨ ទៅ ១២ ខែ ហើយនឹងត្រូវបានកំណត់ត្រឹមតំបន់ហ្កាហ្សា ដោយគ្មានការចូលរួមពេញលេញពីក្រុមហេសបូឡា លីបង់ អ៊ីរ៉ង់ ឬយ៉េម៉ែន ហើយថា ជនជាតិអ៊ីស្រាអែលប្រហែល ៣៥0.០០០ នាក់ ដែលត្រូវបានត្រៀមឲ្យចូលទៅក្នុងទាហានបម្រុង នឹងបន្តការងាររបស់ពួកគេ នាពេលឆាប់ៗនេះ។

ក្រសួងបានចាត់ទុកការប៉ាន់ប្រមាណនៃប្រាក់សាកែលអ៊ីស្រាអែល(ILS) ចំនួន២០០ពាន់លាន (៥១ ពាន់លានដុល្លារ) ឬប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែលថា ជា សុទិដ្ឋិនិយម។
ការចំណាយពាក់កណ្តាល បានធ្លាក់ទៅផ្នែកការការពារ ដែលមានប្រាក់ ILS ចំនួនប្រហែលមួយពាន់លាន (ប្រហែល ២៥២,២ លានដុល្លារអាមេរិក) ប្រចាំថ្ងៃ។ ប្រាក់ ILS ៤០-៦០ពាន់លាន (១០,0៩-១៥,១៣ ពាន់លានដុល្លារ) ផ្សេងទៀត នឹងត្រូវគណនាដោយការបាត់បង់ប្រាក់ចំណូល ILS ចំណូល ១៧ -២០ ពាន់លាន(៤,២៨-៥,០៤ពាន់លាន) សម្រាប់សំណងដល់អាជីវកម្ម និង ប្រាក់ILS ចំនួន ១០-២០ ពាន់លាន (ប្រហែល ២,៥២-៥,០៤ពាន់លានដុល្លារ)សម្រាប់ការស្តារនីតិសម្បទា។