ដំណើរការប្រឡងបាក់ឌុប ដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នេះ សម្រាប់ខេត្តតាកែវ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយអាជ្ញាធរ បានរៀនចំសណ្ដាប់ធ្នាប់បានល្អ ហើយបេក្ខជនប្រឡង ក៏បានចូលរួមប្រឡងដោយរីករាយផងដែរ។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានឱ្យដឹងថា ការប្រឡងបានដំណើរការល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងឡើយ។
លោក បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល ស្មើនឹង១០៧បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម ១២មណ្ឌល ស្មើនឹង៣០០បន្ទប់ និងមានបេក្ខជនសរុប៩៩៩៩នាក់ ស្រី៥១៥៩នាក់។
ដោយឡែកបេក្ខជនចំណេះទូទៅ សរុប ចំនួន៨៥៣១នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១២៧២នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន១៦១នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ចំនួន ៣៥នាក់៕


