ចិន​ជំរុញ​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា​អនុវត្តន៍​តាម​ការ​ព្រមព្រៀង​គ្នា​ជាមួយ​អាស៊ាន​

2021/06/09 06:22:43 pm        142

ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន ​លោក Wang Yi បាន​ទទូច​ដល់​សហភាព​មី​យ៉ាន់​ម៉ា​ឱ្យ​អនុវត្តន៍​ “ការ​ស្រប​មតិ​គ្នា ៥​ចំណុច​” ដែល​បាន​ព្រមព្រៀង​ដោយ​ថ្នាក់ដឹកនាំ​ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ហៅ​កាត់​ថា ASEAN​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ស្ថានការណ៍​មាន​ស្ថិរភាព​។​

​លោក ​Wang ​បាន​ស្នើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​លោក Wunna Maung Lwin ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ ដោយ​យោធា​បន្ទាប់ពី​រដ្ឋប្រហារ​។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ទីក្រុង​ឆុង​ឈី​ង​ប្រទេស​ចិន​។​ ការ​ស្រប​មតិ​គ្នា រួមបញ្ចូល​ទាំង​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់ និង​ការ​បញ្ជូន​ប្រេសិត​ពិសេស​ពី​អាស៊ាន​ ដើម្បី​សម្របសម្រួល​ដំណើរការ​សន្ទនា​។​ ​កិច្ច​ប្រជុំ​នេះ​បាន​ធ្វើឡើង​មួយថ្ងៃ ​បន្ទាប់ពី​លោក ​Wang ​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​របស់​លោក​មកពី​អាស៊ាន​ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន ​ដើម្បី​អនុវត្តន៍​ការព្រមព្រៀង​គ្នា​នេះ​។​ ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា​ ប្រទេស​ចិន​គាំទ្រ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ស្ថានភាព ​ដោយ​ផ្អែកលើ​ការព្រមព្រៀង​ ៥​ចំណុច ​និង​គោលការណ៍​នៃ​ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ក្នុងស្រុក​។​

​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ថា ​លោក​ Wang ​បាន​ជំ​រុញ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​អនុវត្តន៍​ការព្រមព្រៀង​គ្នា​លុបបំបាត់​អំពើ​ហិង្សា​គ្រប់​រូបភាព និង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការ​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​។​ ក្រសួង​ក៏បាន​ដកស្រង់​សម្ដី​ លោក​ Wang ​ផង​ដែរ​ដែល​និយាយ​ថា ​គោលនយោបាយ​មិត្តភាព​របស់​ចិន​ចំពោះ​មី​យ៉ាន់​ម៉ា ​គឺ​សំដៅ​ទៅលើ​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm