ក្រុមមន្ត្រី និងអ្នកជំនាញ បាននិយាយថា ការផ្សះផ្សាទំនាក់ទំនងការទូតដែលបែកបាក់រវាងឥណ្ឌា និងកាណាដា នឹងត្រូវការរយៈពេលយូរទៀត បន្ទាប់ពីភាគីនីមួយៗ បានទទួលយកជំហរអតិបរិមា ទោះបីជាមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុង New Delhi ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ទិដ្ឋាការមួយចំនួនលើជនជាតិកាណាដាក៏ដោយ ។

ថ្មីៗនេះ ប្រទេសឥណ្ឌាបានសម្រេចចិត្តស្តារសេវាទិដ្ឋាការមួយផ្នែកឡើងវិញ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការផ្អាក ដោយសារការខឹងសម្បាចំពោះការអះអាងរបស់ទីក្រុងអូតាវ៉ា (Ottawa) ដែលថាភ្នាក់ងារឥណ្ឌាអាចជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន សាសនាស៊ីក (Sikh) ជនជាតិកាណាដា ពីរដ្ឋ ពុនចាប (Punjab) ។

ការរើសអើងទៅវិញទៅមកចាប់តាំងពីការចោទប្រកាន់ ដែលឥណ្ឌាបដិសេធយ៉ាងដាច់អហង្ការ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែផុយស្រួយខ្លាំង។
ក្រុមមន្ត្រី និងអ្នកជំនាញនៃប្រទេសទាំងពីរបាននិយាយថា ស្របពេលការបន្ធូរបន្ថយទិដ្ឋាការរបស់ឥណ្ឌាអាចបង្កើនការរំពឹងទុកមួយចំនួននៃទំនាក់ទំនងដែលប្រសើរឡើងនោះ វាមិនមែនជារបកគំហើញនោះទេ ដោយសារតែភាគីទាំងពីរមិនមានការលើកទឹកចិត្តច្រើនក្នុងការពន្លឿនការវិលត្រឡប់ទៅរកភាពប្រក្រតីឡើង វិញ ។
ទាំងទីក្រុង New Delhi ទាំង ទីក្រុង Ottawa ទំនងជា ពុំបានចាត់វិធានការប្រកបកដោយប្រសិទ្ធភាពដើម្បីផ្សះផ្សាក្នុងពេលឆាប់ៗនេះទេ នៅពេលដែលការស៊ើបអង្កេតឃាតកម្មរបស់ប្រទេសកាណាដាដំណើរការ ហើយនាយករដ្ឋមន្ត្រី Narendra Modi ត្រៀមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឥណ្ឌានៅខែឧសភា៕