ចិន ៖ យោងតាមសមតុល្យនៃទិន្នន័យការទូទាត់ បានឲ្យដឹងថា ប្រទេសចិនបានជួបប្រទះនូវឱនភាពប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួន នៅក្នុងការវិនិយោគដោយផ្ទាល់ពីបរទេស ឬFDI ដោយបញ្ជាក់ពីបញ្ហាប្រឈមរបស់ទីក្រុងប៉េកាំង ក្នុងការទាក់ទាញក្រុមហ៊ុនក្រៅប្រទេស បន្ទាប់ពីមានវិធានការ «កាត់បន្ថយហានិភ័យ» ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់ប្រទេសលោកខាងលិច។
ការជួញដូរប្រាក់យ័ននៅឯនាយសមុទ្រ (ក្រៅប្រទេស) ធៀបនឹងប្រាក់ដុល្លារ ក៏បានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងខែតុលាផងដែរ ដោយបង្ហាញឲ្យឃើញពីកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងៗរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ការជួញប្រាក់យ័ន។
បើយោងតាមទិន្នន័យបឋមពីសមតុល្យនៃការទូទាត់របស់ប្រទេសចិននេះ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក បានបង្ហាញថា គណនេយ្យភាពនៃការវិនិយោគដោយផ្ទាល់ ដែលជារង្វាស់របស់ FDI មានឱនភាពចំនួន ១១,៨ពាន់លានដុល្លារ អំឡុងខែកក្កដា ដល់ខែកញ្ញា។
នោះគឺជាការធ្លាក់ចុះប្រចាំត្រីមាសលោកទី១ គិតចាប់តាំងពីនិយ័តករប្តូរប្រាក់បរទេសរបស់ចិន បានចាប់ផ្តើមចងក្រងទិន្នន័យ ក្នុងឆ្នាំ១៩៩៨ ដែលអាចត្រូវបានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់នៃវិធានការ «កាត់បន្ថយហានិភ័យ» ដែលធ្វើឡើងដោយបណ្តាប្រទេសលោកខាងលិច ចំពោះប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង៕

