
ព្រឹត្តិការណ៍ កីឡាភេទទីបីហុងកុង (GGHK) របស់ប្រទេសចិន បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ (០៤ វិច្ឆិកា) ជាលើកដំបូងរបស់ខ្លួននៅអាស៊ី ទោះបីជាមានការប្រឆាំងពីសមាជិកសភា ដែលប្រឆាំងនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា LGBTQ និងក្រុមសកម្មជនសិទ្ធិមនុស្សក៏ដោយ។
កម្មពិធីបើក បានចាប់ផ្តើមជាមួយនឹងការដើរដង្ហែរដោយទីភ្នាក់ងារកីឡាភេទទីបីហុងកុង សហព័ន្ធកីឡាភេទទីបី និងគណៈប្រតិភូមកពីជុំវិញពិភពលោក អមដោយការសម្តែង រួមទាំងល្ខោនអូប៉េរ៉ារបស់ចិនផងដែរ។
អ្នកចូលរួមជាង ២.៣០០នាក់ មកពី ៤៥ប្រទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡា និងវប្បធម៌ រួមទាំងការប្រណាំងទូកនាគ និងល្បែងម៉ាចុង។ ទីក្រុង វ័រវ៉ាឡាហារ៉ា (Guadalajara) ប្រទេសម៉ិកស៊ិក គឺជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។
ទីក្រុងហុងកុង មិនមានច្បាប់ប្រឆាំងការរើសអើងដោយផ្អែកលើទំនោរផ្លូវភេទ និងមិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជូនក្រុមមន្ត្រីឲ្យទៅចូលរួមពិធីបើកឡើយ ដោយបានព្រមានអ្នករៀបចំពិធីនេះកាលពីខែសីហា ថា ការប្រកួតត្រូវតែប្រព្រឹត្តទៅដោយស្របតាមច្បាប់ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់៕