
នគរបាលអ៊ីស្រាអែល និយាយថា មន្រ្តីរបស់ខ្លួន ២រូប បានរងការដេញចាក់នៅជិតទីក្រុងចាស់ ស្ថិតក្នុងទីក្រុងហ៊្សេរុយសាឡឹម នាថ្ងៃចន្ទនេះ ។
សេចក្តីប្រកាសរបស់នគរបាលអ៊ីស្រាអែល បាននិយាយថា មន្រ្តី ២នាក់នោះ គឺជាកងកម្លាំងសន្តិសុខ ហើយពួកគេ បានរងការវាយប្រហារនៅជិតស្ថានីយ៍នគរបាល នៅក្រៅជញ្ជាំងទីក្រុងចាស់ ។
សង្រ្គាមហ្គាហ្សា ដែលបច្ចុប្បន្នឈានដល់ថ្ងៃទី ៣១ហើយនោះ បានធ្វើឲ្យកើតមានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅកន្លែងផ្សេងទៀតនៅទូទាំងពិភពលោក ។
អំពើហិង្សានៅក្នុងតំបន់បានឡើងកម្តៅខ្លំាង ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្រ្ទីប ដោយបានសម្លាប់ជនប៉ាឡេស្ទីនជាង ៩.៧៧០នាក់ ក្រោយពេលដែលក្រុមជីវពលហាម៉ាស់ បើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ៕