
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបំពេញទស្សនកិច្ចពុំបានប្រកាសឲ្យដឹងជាមុនទៅកាន់តំបន់កាន់កាប់វ៉េសប៊ែងកាលពីថ្ងៃអាទិត្យ ជាទីដែលមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីស្រាអែល ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលនៅតំបន់បិទច្រកគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា លោក Abbas បានលុនតួបែបនេះ ក្រោយមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារនៅពេលយប់របស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន Maghazi ស្ថិតក្នុងតំបន់ហ្គាហ្សា ។
លោក Abbas បានចាត់ទុកការវាយប្រហារលើតំបន់ហ្គាហ្សាថាជាសង្រ្គាមប្រល័យពូជសាសន៍ និងជាការបំផ្លិចបំផ្លាញក្រោមកណ្តាប់ដៃម៉ាស៊ីនសង្រ្គាមអ៊ីស្រាអែល ។
ប៉ុន្តែលោក Blinken ដែលស្ថិតលើដំណើរក្នុងតំបន់ដើម្បីព្យាយាមបញ្ឈប់សង្រ្គាមពីការរីករាលដាលខ្លាំងជាងនេះ បានបដិសេធន៍ការអំពាវនាវដោយក្រុមមេដឹកនាំអារ៉ាប់ឲ្យមានបទឈប់បាញ់ ដោយសារមានក្តីបារម្ភថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហាម៉ាស់ ។
ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា គ្មានទេបទឈប់បាញ់រហូតដល់មានការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរជាង ២៤០នាក់ ដែលត្រូវបានចាប់យកទៅដោយក្រុមជីវពលហាម៉ាស់ អំឡុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយផងដែរថា បានសម្លាប់មនុស្សជាង ១.៤០០នាក់ ៕