UN​៖​ ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មី​នៅ​មី​យ៉ាន់​ម៉ា​ភាគ​ខាងកើត​បង្ក​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​រត់​ភៀសខ្លួន​

2021/06/09 06:43:45 pm        117

មី​យ៉ាន់​ម៉ា៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ប្រមាណ​ ១​សែន​នាក់​ត្រូវ​បាន​បង្ខំ​ភៀសខ្លួន ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ភាគ​ខាងកើត​ប្រទេស ​ដែល​ត្រូវ​បាន​រួបរឹត​ដោយ​រដ្ឋប្រហារ​មួយ​នេះ​។

​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ ហើយ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុម​ឧត្ដមសេនីយ៍បាន​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី Aung San Suu Kyi កាលពី​ខែ​កុម្ភៈ ​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​នេះ​ពី​បទ​លួច​បន្លំ​សន្លឹកឆ្នោត​ អំឡុង​ការបោះឆ្នោត​ឆ្នាំ​២០២០​។ ​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​រីក​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន ជាពិសេស​នៅ​ក្នុង​ទីប្រជុំជន​មួយ​ចំនួន​ ដែល​បាន​មើល​ឃើញ​មនុស្ស​ស្លាប់​ដោយសារ​ស្នាដៃ​នគរបាល​កើន​ឡើង ហើយ​តំបន់​មួយ​ចំនួន​បាន​បង្កើត​ជា​កងកម្លាំង​ការពារ ​ដើម្បី​ប្រឆាំង​នឹង​របប​សឹក​វិញ​។ ​ការិយាល័យ​អង្គការសហប្រជាជាតិ ​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ាបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារថា ការ​ប៉ះទង្គិច​គ្នា និង​ការវាយប្រហារ​ដោយ​មិន​រើសមុខ​នា​ពេល​ថ្មីៗ​ ដោយ​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​តំបន់​ជន​ស៊ីវិល ​បាន​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ ១​សែន​នាក់​រត់គេច​ចេញពី​លំនៅឋាន​ក្នុង​ភាគ​ខាងកើត​រដ្ឋ​កា​យ៉ា ​(Kayah state) ជិត​ព្រំដែន​របស់​ប្រទេស​ថៃ​។

​អង្គការ​នេះ​បាន​និយាយ​ថា ​នៅ​ក្នុង​តំបន់​ដែល​រង​ការវាយប្រហារ​ដោយ​ការ​ប្រយុទ្ធ​គ្នា ​គឺ​ត្រូវការ​ស្បៀង​អាហារ ទឹក ទី​ជម្រក និង​ការថែទាំ​សុខភាព​ជាបន្ទាន់ ដោយ​បន្ថែម​ថា ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​កំណត់​ដោយ​កងកម្លាំង​សន្តិសុខ ​កំពុងតែ​ពន្យា​ពេល​ក្នុង​ការ​ផ្ដល់​ជំនួយ​ចាំបាច់​បំផុត​។​ អ្នកស្រុក​ក្នុង​រដ្ឋ​កា​យ៉ា​បាន​ចោទប្រកាន់​យោធា​ ពី​បទ​ប្រើ​កាំភ្លើង​ធំ​ដែល​បាន​បាញ់​ទម្លាក់​ចូល​នៅ​ក្នុង​ភូមិ​ជាច្រើន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm