
រថពាសដែកអ៊ីស្រាអែលជាច្រើនគ្រឿង ត្រូវបានគេឃើញកំពុងបើកតាមផ្លូវភាគខាងជើងប្រទេស
អ៊ីស្រាអែល នៅថ្ងៃច័ន្ទនេះ ខណៈភាពតានតឹងនៅតាមព្រំដែនជាមួយលីបង់ កំពុងឡើងកម្តៅ។
ការបាញ់កាំភ្លើងឆ្លងព្រំដែនរវាងក្រុមសកម្មប្រយុទ្ធលីបង់ និងអ៊ីស្រាអែល នៅតែបន្ដចាប់តាំងពីការ វាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាដែល បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលអស់ជាង ១.៤០០នាក់ និងបានចាប់មនុស្សជាង២៤០នាក់ យកទៅតំបន់ហ្កាហ្សាជាចំណាប់ថ្នូរ។
កាលពីថ្ងៃអាទិត្យ អាជ្ញាធលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរថយន្ដ ១គ្រឿងនៅភាគខាងត្បូងលីបង់ បានសម្លាប់ប់ក្មេង ៣នាក់ និងជីដូនរបស់ពួកគេម្នាក់៕