គ្រូពេទ្យបឋមត្រូវបានសម្លាប់ និងរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តគិលានសង្រ្គោះ

2023/11/07 01:46:30 am        114

គិលានុបដ្ឋាយិកាហ្គាហ្សាមួយរូប បានរំឭកពីបទពិសោធន៍របស់គាត់ ពេលក្បួនរថយន្តគិលានសង្រ្គោះ ដែលគាត់ស្ថិតនៅក្នុង បានក្លាយជាគោលដៃនៃការវាយប្រហារតាមច្រកអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល ។ 

គិលានុបដ្ឋាយិកា Abdelsalam Barakaat និយាយថា នៅតាមផ្លូវ មានរថយន្តគិលានសង្រ្គោះ ៦គ្រឿង ដឹកអ្នកជំងឺ ១១នាក់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងបំផុត មិនដឹងថារស់ ឬស្លាប់នោះទេ ។ ជីវិតរបស់ពួកគេស្ថិតក្នុងការគំរាមកំហែង ។ 

លោកថា ពេលពួកយើងវិលត្រឡប់មកកាន់មន្ទីរពេទ្យ Al Shifa al Tobbi វិញ រថយន្តក្រោយគេ បានក្លាយជាគោលដៅនៃការវាយប្រហារ ។ 

ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា អ៊ីស្រាអែលបានវាយប្រហារលើក្បួនរថយន្តគិលានសង្រ្គោះ កាលពីថ្ងៃ សុក្រ ទី ៣ ខែវិច្ឆិកា ពេលដែលពួកគេធ្វើដំណើរចេញពីទីក្រុង Al Shifa ស្ថិតនៅក្នុងទីក្រុងហ្គាហ្សា ទៅទិសខាងត្បូង ដើម្បីជម្លៀសមនុស្សរងរបួស ។ 

លោក Ashraf al-Qidra គឺជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ក្រុមកាន់កាប់ បានវាយប្រហារមកលើក្បួនរថយន្តគិលានសង្រ្គោះរបស់ពួកគេ នៅលើទីតាំងខាងក្រៅមន្ទីរពេទ្យ Al Shifa ។ 

លោកថា ក្បួនរថយន្តនេះ បានក្លាយជាគោលដៅទាំងនៅមាត់ច្រកចេញរបស់មន្ទីរពេទ្យ និងនៅទីលានចតុរង្គ Ansar ដែលមានចម្ងាយ ១គ.ម ឆ្ងាយពីគ្នា ។ 

ដោយឡែក អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលសេចក្តីរាយការណ៍មួយនេះ ។ អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ថា បានលាក់បាំងមជ្ឈមណ្ឌលបញ្ជាការ និងច្រកចូលផ្លូវក្រោមដីនៅក្នុងមន្ទីរពេទ្យ Al Shifa ដែលក្រុមហាម៉ាស់ និងមន្ទីរពេទ្យ ធ្វើការច្រានចោលទាំងស្រុក ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm