
ក្រុមមន្រ្តីនិយាយថា រុស្ស៊ី បានបើកការវាយប្រហារតាមច្រកអាកាសទៅលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនកាលពីល្ងាចថ្ងៃអាទិត្យ ដោយបណ្តាលឲ្យមនុស្សយ៉ាងហោច ៨នាក់ រងរបួស ធ្វើឲ្យរថយន្តស្តុកគ្រាប់ធុញ្ញជាតិជាច្រើនគ្រឿង ឆាបឆេះជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតសាលវិចិត្រនៅក្នុងសារមន្ទីរវិចិត្រសិល្បះក្រុង Odesa ។
ក្រសួងមហាផ្ទៃអ៊ុយក្រែននិយាយថា អគារច្រើនជាន់ប្រហែល ២០ខ្នង និងរថយន្តជាង ២០គ្រឿង រងការខូចខាតដោយសារការវាយប្រហារលើកនេះ ។
ដោយឡែក កងកម្លាំងទ័ពអាកាស បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូន Shahed ផលិតនៅប្រទេសអ៊ីរ៉ង់ចំនួន ១៥គ្រឿង នៅក្នុងចំណោមយានដ្រូន ២២គ្រឿង ហើយនិងមីស៊ីល X-59 ១គ្រឿង ។
លោក Kateryna Kulai គឺជាប្រធានស្តីទីសារមន្ទីរវិចិត្រសិល្បះក្រុង Odesaនិយាយថា រយៈពេល ១ម៉ោងក្រោយការវាយប្រហារ ពួកយើងបានទាក់ទងទៅកាន់អ្នកតំណាងអង្គការ UNESCO គឺអ្នកស្រី Chiara Dezzi Bardeschi ដែលមានមូលដ្ឋាននៅទីក្រុងគីវ ។
លោកបន្តថា ពួកយើងរំពឹងថា នៅរយៈពេលប៉ុន្មានថ្ងៃក្រោយ គណៈប្រតិភូនឹងធ្វើដំណើរមកកំណត់ព័ត៌មានលម្អិតជុំវិញឧក្រិដ្ឋកម្មមួយនេះ ។
លោក Kulaiនិយាយទៀតថា បច្ចុប្បន្នពួកយើងពុំទាន់ដឹងច្បាស់ពីចំនួនមនុស្សរងរបួសនោះទេ ប៉ុន្តែអ្វីដែលប្រាកដ គឺគ្មានអ្នកបាត់បង់ជីវិតនោះទេ ៕