ជនប៉ាឡេស្ទីន ស្វែងរកទីជម្រកនៅជំរំ Khan Younis ពេលដែលអ៊ីស្រាអែលបង្កើនការវាយប្រហារនៅតំបន់ហ្គាហ្សា

2023/11/07 01:49:56 am        137

កងទ័ពការពារអ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទនេះថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅក្រុមហាម៉ាស់ ៤៥០កន្លែងនៅក្នុងតំបន់ហ្គាហ្សា ហើយទាហានពួកគេរឹបអូសបានទីតាំងក្រុមជីវពលមួយកន្លែង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ស្របពេលដែលក្រសួងសុខាភិបាលនៅក្នុងតំបន់បិទច្រករបស់ប៉ាឡេស្ទីនមួយនេះ និយាយថា ការវាយប្រហារតាមច្រកអាកាស បានសម្លាប់មនុស្សរាប់សិបនាក់ ហើយជនប៉ាឡេស្ទីន ស្វែងរកទីជម្រកនៅជំរំ Khan Younis ។ 

អ្នកសារព័ត៌មានម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅតំបន់ហ្គាហ្សាស្រ្ទីប បាននិយាយរៀបរាប់ថា ការទម្លាក់គ្រាប់បែកនៅពេលយប់ ពីលើអាកាស ពីដីគោក និងចេញពីសមុទ្រ គឺស្ថិតនៅក្នុងចំណោមការវាយប្រហារដ៏ខ្លាំងក្លាបំផុតចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុករបស់ខ្លួន ជាការឆ្លើយតបនឹងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលរបស់ក្រុមជីវពលហាម៉ាស់ លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីរយៈពេល ១ខែមុន ។ 

ក្រុមមន្រ្តីសុខាភិបាលនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ជនប៉ាឡេស្ទីនជាង ៩.៧៧០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមឡើង ពេលដែលក្រុមជីវពលហាម៉ាស់ បើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ។ 

ការច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់រហូតដល់ចំណាប់ខ្មាំងត្រូវបានដោះលែងអស់ អ៊ីស្រាអែលប្រឈមនឹងសំពាធកាន់តែខ្លាំង ឲ្យជៀសផុតគ្រោះថ្នាក់ដល់ជនស៊ីវិល អំឡុងការវាយប្រហាររបស់ពួកគេ ស្របពេលដែលសហរដ្ឋអាមេរិក ព្យាយាមកាត់បន្ថយហានិភ័យដែលអាចបង្កឲ្យកើតមានជម្លោះធំ ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm