ក្រសួងការងារ គ្រោងបើកយុទ្ធនាការ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤តទៅ

2023/11/07 04:04:53 pm        240

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួង​បានកំពុងពិគ្រោះយោបល់ និងសហការជាមួយដៃគូសង្គមនានា សំដៅដាក់​ចេញ​នូវ​យន្តការ​វាយ​តម្លៃ និងកំណត់លក្ខណៈវិនិច្ឆ័យ ដើម្បីប្រកាសនូវយុទ្ធនាការប្រឡងប្រណាំងយក “សហ​គ្រាស​មួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤តទៅ។

ក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១៥,០០០នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសមកពីរោងចក្រសហគ្រាសនានា ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោម​អធិប​តី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ​២០២៣​នេះ ​ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ​បានមានប្រសាសន៍ថា យុទ្ធនាការនេះ បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យមានចលនាមួយ នឹងធ្វើឲ្យមានភាពសុខដុមរមនា និងប្រាស្រ័យទំនាក់ទំនងគ្នាល្អ រវាង​កម្មករនិយោជិត និងជាមួយនិយោជក។ ជាពិសេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ ហៅកាត់ ILO-BFC ផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការការប្រឡងប្រណាំងយក “សហគ្រាសមួយ ជា​សហគមន៍​សុខ​សាន្ត​មួយ​”នេះ គឺក្នុងចំណោមការងារអាទិភាពចំនួន​ ៦ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល បាន​ប្រគល់​ឲ្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រតិបត្តិការនៅឆ្នាំ២០២៣ ដើម្បី​លើក​កម្ពស់​លក្ខ​ខណ្ឌ​ការងារ​កាន់​តែ​ល្អ​ប្រសើរ និង​ការ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់​ប្រកប​ដោយ​ប្រសិទ្ធភាព​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm