ប្រមុខUN ទាមទារឲ្យមានបទឈប់បាញ់ ព្រោះតំបន់ហ្កាហ្សា កំពុងក្លាយជាទីបញ្ចុះសពកុមារ

2023/11/07 04:31:08 pm        135

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ​ទី៦​វិច្ឆិកាថា តំបន់ហ្កាហ្សាកំពុងក្លាយជាទីបញ្ចុះសពសម្រាប់កុមារ ដោយបាន​ទាមទារ​កាន់​តែខ្លាំង​ឱ្យ​មាន​បទ​ឈប់បាញ់នៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ ជាទីដែលក្រុម​អាជ្ញាធរ​សុខាភិបាល​ប៉ាឡេស្ទីន​បាន​និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលមានជាង ១០.០០០​នាក់។

ទាំងអ៊ីស្រាអែល ទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សានេះ សុទ្ធ​តែ​បាន​ច្រាន​ចោល​សម្ពាធពីអន្តរជាតិដែលកំពុងកើនឡើងសម្រាប់បទឈប់បាញ់។     

អ៊ីស្រាអែល និយាយថា ចំណាប់ខ្មាំង ដែលក្រុមហាម៉ាសបានចាប់ខ្លួន អំឡុងការវាយឆ្មក់ នៅភាគ​ខាង​ត្បូង​អ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា គួរតែត្រូវបានដោះលែងជាមុនសិន។

ក្រុម​ហាម៉ាស និយាយថា ខ្លួននឹងមិនដោះលែងពួកគេ ឬបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈ​តំបន់​ហ្កាហ្សា​កំពុង​ស្ថិតនៅក្រោមការវាយលុកខ្លាំងពីកងទ័ពអ៊ីស្រាអែល។     

លោក Guterres បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រតិបត្តិការ​ថ្មើរ​ជើង​ដោយ​កង​កម្លាំង​ការពារ​អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់កំពុងវាយប្រហារជនស៊ីវិល មន្ទីរពេទ្យ ជំរំ​ជន​ភៀស​ខ្លួន វិហារអ៊ីស្លាម ព្រះវិហារផ្សេងៗ និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ រួម​ទាំង​ទី​ជម្រក​។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បាននិយាយថា ក្នុងពេលជាមួយគ្នានេះ ក្រុមហាម៉ាស និង​ពួក​សកម្មប្រយុទ្ធផ្សេងទៀត ប្រើប្រាស់ជនស៊ីវិលជាខែល និងបន្តបាញ់​រ៉ូកែត​ដោយ​មិន​រើស​មុខ​ឆ្ពោះ​ទៅ​រកអ៊ីស្រាអែល ដោយលោក​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ថ្នូរ​ទាំង​អស់​ជា​បន្ទាន់​ និងដោយគ្មានលក្ខខណ្ឌ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm