អភិបាលរងស្រុកស្ទឹងហាវ ឈ្លៀតពេលចុះសួរសុខទុក្ខ បេក្ខជនប្រឡងបាក់ឌុប ទាំងយប់

2023/11/07 05:14:22 pm        704

ព្រះសីហនុ ៖ ខណៈឈ្លៀតពេលវេលាដ៏មមាញឹក នាយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៣ លោកកុយ សាមឺឌី អភិបាលរងស្រុកស្ទឹងហាវ បានឈ្លៀតចុះជួប និងសួរសុខទុក្ខជាមួយ ប្អូនៗជាបេក្ខជន បេក្ខនារី​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ដើម្បីសំណេះសំណាល និងជា​ការ​លើកទឹកចិត្តដល់ពួកគាត់ សម្រាប់ការប្រឡង ដែលនឹងបញ្ចប់ទៅត្រឹមល្ងាចថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ​២០២៣ ។

លោក កុយ សាមឺឌី ឱ្យដឹងថា បេក្ខជនប្រឡងចំនួន ១៣៧នាក់ គឺជាសិស្សានុសិស្សមក​ពី​វិទ្យាល័យ​ស្ទឹងហាវ និងវិទ្យាល័យកែវផុស ហើយពួកគេ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​វិទ្យាហ៊ុនសែន​វាលរេញ ដែលស្ថិតក្នុងស្រុកព្រៃនប់ ។ ដោយសារតែលំនៅឋាន និងមណ្ឌលប្រឡង មានចម្ងាយ​ឆ្ងាយ​ពី​គ្នាដោយត្រូវធ្វើដំណើរឆ្លងពីស្រុកមួយទៅស្រុកមួយ ទើប ឯកឧត្តមគួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានរៀបចំជួលបន្ទប់ស្នាក់នៅសម្រាប់បេក្ខជនប្រឡងខាងលើ សម្រាប់​ការ​ស្នាក់​នៅរយៈ​ពេល២យប់ ដោយឥតគិតថ្លៃ និងមានរៀបចំបាយទឹកជូនពួកគាត់ផងដែរ ។

ក្នុងការឱកាសចុះសួរសុខទុក្ខប្អូនៗ បេក្ខជន និងបេក្ខនារី ខាងលើទាំងយប់ហើយនោះ លោក​អភិបាល​រងស្រុកស្ទឹងហាវ បានណែនាំដល់ប្អូនៗ ត្រូវខិតខំព្យាយាម​យក​ចិត្ត​ទុក​ដាក់​អោយ​បាន​ខ្ពស់ ក្នុងការប្រលងនៅពេលនេះ ហើយការប្រលងនៅពេលនេះ ជាមាគ៌ា​ដ៏សម្ខាន់​ដែល​ជួយ​ចម្លង​ប្អូន​ៗ​ទាំងអស់គ្នា អោយបន្តទៅរកភាពជោគជ័យនៅពេលខាងមុខបន្តទៀត ដើម្បីជា​ថ្នាល​សម្រាប់​ជីវិត​ដ៏រ៉ុងរឿងរបស់ខ្លួនឯង ក៏ដូចជាជាថ្នាលនាំខ្លួនឯងអោយក្លាយខ្លួនទៅជា យុវជន​យុវសិស្ស​​ដ៏ឆ្នើម ដែលសាកសមជាសរសេរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិរបស់យើង នាថ្ងៃ​អនាគត​ផងដែរ ។

ក្រោយការសំណេះសំណាលរួច លោកអភិបាលរងស្រុក ក៏បានឧបត្ថម្ភទឹកសុទ្ធ និងភេសជ្ជៈ​មួយ​ចំនួន សម្រាប់ប្អូនៗបេក្ខជន យកទៅទទួលទានផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm