លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងពិចារណា ការផ្អាក ជាយុទ្ធសាស្ត្ររយៈពេលខ្លី នៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់ការដឹកនាំជំនួយចូល ឬការចាកចេញនៃចំណាប់ខ្មាំង ប៉ុន្តែ លោកបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាទូទៅជាថ្មីម្តងទៀត បើទោះបីជា រងសម្ពាធ កាន់តែខ្លាំងពីអន្តរជាតិក៏ដោយ។

ថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក លោក Netanyahu ដែលប្រទេសរបស់ខ្លួនបានប្តេជ្ញាថានឹងកម្ទេចរបបគ្រប់គ្រងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បាននិយាយថា លោកគិតថា អ៊ីស្រាអែលនឹងត្រូវការការទទួលខុសត្រូវផ្នែកសន្តិសុខលើតំបន់ឡោមព័ទ្ធរបស់ប៉ាឡេស្ទីនសម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្គ្រាម។

នៅពេលសួរអំពីសារៈសំខាន់សម្រាប់ការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌ គំនិតមួយដែលគាំទ្រដោយសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក លោក Netanyahu បាននិយាយថា បទឈប់បាញ់ជាទូទៅនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ប្រទេសលោក។

លោក Netanyahu បានប្រាប់ទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទថា ដូចជាការផ្អាក ការប្រយុទ្ធជាយុទ្ធសាស្ត្ររយៈពេលខ្លី មួយម៉ោងនៅទីនេះ មួយម៉ោងនៅទីនោះ យើងធ្លាប់មានរួចមកហើយ។
លោកគិតថាយើងនឹងពិនិត្យមើលកាលៈទេសៈដើម្បីឱ្យទំនិញ សម្ភារៈមនុស្សធម៌ចូលទៅ ឬចំណាប់ខ្មាំងរបស់យើង ចំណាប់ខ្មាំងបុគ្គលមាន ឱកាសចាកចេញ បាន។ ប៉ុន្តែលោកគិតថានឹងពុំមានបទឈប់បាញ់ជាទូទៅនោះទេ។
អង្គការអន្តរជាតិនានាបាននិយាយថា មន្ទីរពេទ្យមិនអាចទប់ទល់នឹងចំនួនអ្នករបួសដ៏ច្រើនបានទេ ហើយអាហារ និងទឹកស្អាតកំពុងអស់ រួមទាំងការផ្តល់ជំនួយមិនគ្រប់គ្រាន់។
ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញយ៉ាងខ្លាំងក្នុងការរៀបចំការផ្អាកប្រយុទ្ធនៅក្នុងជម្លោះ ដើម្បីអនុញ្ញាតឱ្យជំនួយចូល បានប្រកែកដូចជាអ៊ីស្រាអែលដែរ ដោយលើកឡើងថាក្រុមហាម៉ាសនឹងទាញយកប្រយោជន៍ពីបទឈប់បាញ់ពេញលេញដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ៕