បេសកជនUN របស់ប្រទេសអារ៉ាប់រួមនិយាយថា ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ នៅក្រោមកម្ទេចកម្ទី ពេលបច្ចុបុ្បន្ននេះ

2023/11/07 06:08:54 pm        135

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអារ៉ាប់រួម ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Lana Nusseibeh បានជំរុញតម្រូវការសម្រាប់បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល បានកើនលើសពី១០.០០០នាក់។

លោកស្រី និយាយថា ដោយគ្មានការផ្អាកការប្រយុទ្ធគ្នា ឬបទឈប់បាញ់សម្រាប់ផ្នែកមនុស្សធម៌ណាមួយ ដែលត្រូវបានអនុវត្តភ្លាមៗ រហូតមកដល់ពេលនេះ ជនស៊ីវិលជាច្រើនបានបាត់បង់ជីវិតរួចទៅហើយ ហើយជាច្រើននាក់ទៀតនឹងបន្តបាត់បង់ជីវិត លុះត្រាតែបទឈប់បាញ់ដាក់ចូលជាធរមាន។ ទាំងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានច្រានចោលសម្ពាធពីអន្តរជាតិសម្រាប់បទឈប់បាញ់។

អ៊ីស្រាអែល បាននិយាយថាចំណាប់ថ្នូរ ត្រូវបានចាប់ដោយក្រុមហាម៉ាស់ អំឡុងការសម្រុកចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា គួរតែត្រូវបានដោះលែងជាមុន ដែលក្រុមហាម៉ាស់និយាយថាខ្លួននឹងមិនដោះលែង ឬបញ្ឈប់ការប្រយុទ្ធនោះទេ ខណៈតំបន់ហ្កាហ្សាកំពុងស្ថិតក្រោមការវាយលុក។

អ៊ីស្រាអែល និយាយថាទាហាន៣១នាក់ បានស្លាប់ចាប់តាំងពី ខ្លួនបានចាប់ផ្តើមពង្រីកប្រតិបត្តិការតាមដីគោក នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃទី២៧ ខែតុលា និងបាននិយាយជាថ្មីថាក្រុមហាម៉ាស់ កំពុងលាក់ខ្លួនជាមួយជនស៊ីវិល នៅនៅតាមមន្ទីរពេទ្យ។

ក្រុមហាម៉ាស់ និយាយថា គំនិតដែលថាក្រុមហាម៉ាស់លាក់ខ្លួននៅក្នុងមន្ទីពេទ្យគឺជានិទានកថាបរាជ័យ ដែលអង្គការសហប្រជាជាតិគួតែនិយាយសារជាថ្មី។

ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថាមនុស្សយ៉ាងហោចណាស់១០.០២២នាក់នៅក្នុងតំបន់ហ្កាហ្សាបានស្លាប់ រួមមានកុមារ៤.១០៤នាក់។ សហរដ្ឋអាមេរិក កំពុងជំរុញយ៉ាងខ្លាំងដើម្បីឲ្យមានការផ្អាកប្រយុទ្ធដើម្បីអនុញ្ញាតិឲ្យជំនួយចូលមក ជាងជាបទឈប់បាញ់ពេញលេញ ប៉ុន្តែអ៊ីស្រអែលអះអាងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នឹងទាញយកប្រយោជន៍នេះ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm