អ្នកហាត់របាំប្តេជ្ញាអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញ

2023/11/07 06:55:03 pm        249

ភ្នំពេញ៖ សិស្សសាលាមធ្យមវិចិត្រសិល្បៈ និងអតីតអ្នករបាំ បានប្តេជ្ញាថានឹងចូលរួមអភិរក្ស និងលើកស្ទួយ របាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញថែមទៀតក្នុងប្រទេសកម្ពុជា និងបរទេស។

ការប្តេជ្ញានេះ ធ្វើឡើងចំថ្ងៃខួប២០ឆ្នាំ «របាំព្រះរាជទ្រព្យ» របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ។

លោកស្រី ស៊ិន ស័កក្ដា អតីតអ្នករាំរបាំព្រះរាជទ្រព្យ និងគ្រូបង្ហាត់បច្ចេកទេសនៅសាលាមធ្យម វិចិត្រសិល្បៈ ​នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ បានប្រាប់BTV​ ឲ្យដឹងថា ​ក្នុងខួប២០ឆ្នាំ ដែលរបាំ​ព្រះរាជទ្រព្យ របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ គឺមានអារម្មណ៍រំភើបរីករាយ និងមោទកភាព​ ដែលបានកើតមកជាកូនខ្មែរ។ លើសពីនេះ លោកស្រី ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា អភិរក្ស និងលើកស្ទួយ​របាំព្រះរាជទ្រព្យ ​ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។

សិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងដែរថា ​ការហាត់របាំព្រះរាជទ្រព្យ ​មានផលលំបាក ខ្លះៗដែរ ​តែមិនបោះបង់នោះទេ ​ព្រោះជាការស្រលាញ់ពេញចិត្ត។​ លើសពីនេះ​ ពួកគេប្តេជ្ញាថែរក្សា អភិរក្ស ​របាំព្រះរាជទ្រព្យឱ្យនៅស្ថិតស្ថេរគង់វង្ស។

សូមរំលឹកថា​របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣​ នៅប្រទេសតួកគី ។ របាំនេះ​ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និងមនោសញ្ចោតនា​យ៉ាង​ប៉ិនប្រសប់​ទៅ​តាមការវិវត្ត ​នៃសាច់រឿង ដែល​រៀបរាប់បញ្ជាក់ដោយ ទំនុកច្រៀង ​នៃក្រុម​ចម្រៀងជាពួក ​ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm