មន្ត្រីសម្របសម្រួមសម្រាប់កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី បានបណ្តាលឲ្យពលរដ្ឋជាង១១៣.០០០នាក់ ជម្លៀសខ្លួនចេញ និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសសូម៉ាលី បាននិយាយលើគណនីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ នៅក្នុងមហន្តរាយភ្លៀងធ្លាក់ ហើយរដ្ឋាភិបាល បានប្រកាសសេចក្តីថ្លែងការណ៍ស្ថានភាពគ្រាអាសន្ន។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់បានកើតឡើង មួយឆ្នាំបន្ទាប់ពីប្រទេសញកអាហ្វ្រិកមួយនេះ ទទួលរងភាពរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤ទសវតស្សរ៍មកនេះ ដែលបានផ្សារភ្ជាប់ជាមួយអំពើហិង្សា និងការហក់ឡើងតម្លៃអាហារ បង្កឡើងដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជាង ៤៣.០០០នាក់។
រដូវវស្សាបច្ចុប្បន្នពីខែតុលា ដល់ខែធ្នូ បានមើលឃើញភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Puntland រដ្ឋ Galmudug រដ្ឋ South West រដ្ឋ Hirshabelle និងតំបន់ជាច្រើនទៀតនៅតាមបណ្តោយទន្លេ Juba នៅក្នុងរដ្ឋ Jubbaland ដែលជំរុញដោយបាតុភូត អែល នីញ៉ូ។