ភ្នំពេញ៖ ឯកឧត្តម ឌូ ដាលីតូ ទីប្រឹក្សាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដើម្បីចែកជូនដល់ប្រជាពលរដ្ឋរស់នៅភូមិ១៣(សំណង់) សង្កាត់ទឹកល្អក់ទី៣ ដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ចំនួន ១០៣គ្រួសារ នៅថ្ងៃទី០៩ ខែមិថុនា នេះ។
ក្នុងនោះដែរឯកឧត្តម ក៏សូមអំពាវនាវដល់លោកតាលោកយាយ បងប្អូនទាំងអស់ យកចិត្តទុកដាក់ពីសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមមេត្តាអនុវត្តវិធានការពាររបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។
គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់នាពេលនេះ ក្នុងមួយៗ គ្រួសារ ទទួលបានអំណោយ អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង មី១២កញ្ចប់ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ៕
អត្ថបទ៖ កុម្ភះ


