ខេត្តព្រះវិហារ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងខួបលើកទី១៩ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះមហាក្សត្រ

2023/11/07 11:02:17 pm        230

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-២០២៣) និងខួបលើកទី១៩ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រារព្ធធ្វើឡើងនៅស្ដូបវិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ បងប្អូនប្រជាពលរដ្ឋ ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម ​កាយរឹទ្ធិ និងយុវជនស.ស.យ.ក ខេត្ត ​ជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃ​ឧត្ដុង្គឧត្ដម​ដែលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០​ នៃទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា និងផ្សាភ្ជាប់ជាមួយព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិខួបលើកទី ១៩ឆ្នាំ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈរបស់យើងផងដែរ។

ពិធីនេះធ្វើឡើងក្នុងន័យដើម្បីសម្តែងនូវ​មនោសញ្ចេតនា​សោមនស្ស​រីករាយ ​អបអរសាទរ នៃការ​គ្រងរាជសម្បត្តិរបស់ព្រះអង្គ ​ក៏ដូចជាការដឹងគុណនូវទិវាជាប្រវត្តិសាស្ត្រ និង​ស្នា​ព្រះហស្ថ​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លារបស់ ​ព្រះករុណា ព្រះបាទសម្តេច ​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់​បានលះបង់នូវព្រះកាយពល​ និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ ធ្វើការតស៊ូ​ក្នុងក្របខ័ណ្ឌ​ព្រះរាជបូជនីយកិច្ច ​ដើម្បី​ទាមទារឯករាជ្យ​នៅប្រទេសកម្ពុជា ឲ្យរួចចាកផុត​ពី​អាណានិគម​និយម​បារាំង ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ​រហូតដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិជូនជាតិមាតុភូមិពេញ​បរិបូរណ៍​ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ឯកឧត្តម បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូត ដល់អាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់របស់​ព្រះបរមរតនកោដ្ឋ និង ព្រះករុណា​ ព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី តែងតែ​ដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា​របស់ព្រះអង្គ​ និងបានសម្តែងនូវ​មនោសញ្ចេតនា​គោរព​ស្រលាញ់​ ក្នុងទឹកចិត្តប្រកបដោយ កតញ្ញុតាធម៌​ដ៏ជ្រាលជ្រៅ ​និងស្មោះត្រង់​ចំពោះ​ព្រះអង្គ ​ជា​ព្រះបិតា ​ឯករាជ្យជាតិ ​បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សាជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ​ក្នុងទិសដៅថែរក្សា ការពាររដ្ឋ​ធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ​ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យមានការការរីកចម្រើនដូចសព្វថ្ងៃ ​និងបន្តដល់រាជរដ្ឋាភិបាលកម្ពុជា​ អាណត្តិទី៧ នៃរដ្ឋសភា​ ដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន​ ម៉ាណែត ​នាយករដ្ឋមន្ត្រី។ សមិទ្ធផល ទាំងនេះ​ គឺផ្តើមចេញពីកម្លាំង​សាមគ្គី​ដ៏​មុតស្រួច​របស់ប្រជាជាតិយើង ​ដែលមានតម្លៃជ្រាលជ្រៅ ជា​ប្រវត្តិសាស្រ្ត ដោយបានបង្កើតជា​មូលដ្ឋានគ្រឹះ​រឹងមាំ​លើគ្រប់​វិស័យ ដើម្បីធានា​ដល់​ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរបស់កម្ពុជា៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm