ឈីលី ៖ អាជ្ញាធរប្រទេសឈីលី កំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនៃអគ្គិភ័យ នៅទីតាំងជំរំជនអន្តោប្រវេសន៍ នៅក្នុងទីក្រុង Coronel ភាគខាងត្បូង ដែលបានបណ្តាលឲ្យជនជាតិវ៉េណេហ្សុយអេឡា១៤ នាក់ស្លាប់។ អភិបាលរងក្រុង Coronel លោក Javier Valencia បាននិយាយថា មានកុមារ៨នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ លោក បាននិយាយថា មូលហេតុនៃអគ្គិភ័យ ពុំទាន់ដឹងនៅឡើយ ប៉ុន្តែបញ្ហានេះ ក្រុមមន្ត្រីកំពុងស៊ើបអង្កេតថាតើកន្លែងផ្តល់កម្តៅនោះមានកម្តៅក្តៅខ្លាំងហួសហេតុឬយ៉ាងណា។ ពលរដ្ឋ៣គ្រួសារ កំពុងរស់នៅក្នុងលំនៅឋាន២ខ្នង ត្រូវបានបំផ្លាញដោយអគ្គិភ័យ។
លោក Valencia បានរិះគន់ការកើនឡើងការសាងសង់លំនៅឋាននាពេលបច្ចុប្បន្ន នៅលើដីពុំត្រូវបានអនុញ្ញាត ដែលត្រូវបានគេដឹងថានៅក្នុងប្រទេសឈីលី ជាទីតាំងជំរំ ជាកន្លែងដែល ចំហេះព្រៃបានកើតឡើង។
ទីក្រុង Coronel នៅជាប់ទីក្រុង Concepcion ជាទីក្រុងធំនៅប្រទេសឈីលី ភាគខាងត្បូង ជាតំបន់រងផលប៉ះពាល់ខ្លាំងដោយចំហេះព្រៃបែបនេះ ដោយសារតែសីតុណ្ហភាពខ្ពស់ នាំមកក្នុងរដូវក្តៅនៅអឌ្ឍគោលភាគខាងត្បូង។
ពលរដ្ឋវ៉េណេហ្សុយអេឡា រាប់ម៉ឺននាក់ បានគេចចេញពីភាពក្រីក្រ និងអំពើហិង្សា នៅប្រទេសកំណើតដែលកំពុងធ្វើឲ្យពួកគេប្រឈមហានិភ័យដល់អាយុក្នុងការធ្វើដំណើរទៅភាគខាងត្បូងប្រទេសឈីលី ជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកមានបំផុតនៅអាមេរិកខាងត្បូង។
ជនអន្តោប្រវេសន៍ភាគច្រើន ឆ្លងកាត់ព្រំដែន ដោយការដើរពីប្រទេសបូលីវី ឬប៉េរូ ដែលជាញឹកញាប់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង។

